ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់ ធ្វើសកម្មភាពឆក់យកខ្សែកពីស្រ្តីម្នាក់ទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញស្រ្តីម្នាក់ ធ្វើសកម្មភាពដើរមកឆក់យកខ្សែកពីស្រ្តីម្នាក់ទៀត បានសម្រេចហើយព្យាយាមរត់គេចខ្លួន តែគេចមិនផុតត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ក្របួចបានភ្លាមៗ ។

ករណីឃាត់ខ្លួនស្រ្តីខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចចក្រចូលរោងកម្មករ ផ្លូវបេតុង ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

យោងតាមមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញ បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ គឹម ភក្ត្រ័ ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងរោងកម្មករ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះឈ្មោះ ណាត សុខឃើយ ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងរោងកម្មករ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

សម្ភារបាត់បង់ ៖ ខ្សែក០១ខ្សែទម្ងន់តម្លឹងកន្លះ ។

មន្រ្តីដដែលបន្តថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងទិញបាយ និងម្ហូប នៅចំណុចខាងលើ ស្រាប់ជនសង្ស័យ ជាកម្មករសំណង់ដូចគ្នា បានដើរមកជិតជនរងគ្រោះ រួចបានធ្វើសកម្មភាពឆក់យកខ្សែក ពីករបស់ជនរងគ្រោះ តែត្រូវជនរងគ្រោះដឹងខ្លួនទាន់ ស្រែកថាចោរៗ រួចនាំគ្នាចាប់បានជនសង្ស័យខាងលើ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃ្មួញ ធ្វើការសាកសួរ ហើយជនរងគ្រោះបានដាក់ពាក្យបណ្តឹង ជនសង្ស័យតែម្តង ។ ក្នុងហេតុការណ៍នោះដែល ជនសង្ស័យភ័យពេកបានបោះខ្សែកចោលមិនដឹងថានៅកន្លែងណានោះទេ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ចន្ទ លីហ្សា


ចែករំលែក៖