ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ លួចនាឡិកាដៃ១គ្រឿង និងខ្សែកមានបន្តោងគជ់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងល្បាតរបស់អធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង បានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីរូបគេបានធ្វើសកម្មភាពលួចយកនាឡិកាដៃ១គ្រឿង និងខ្សែកមានបន្តោងគជ់ ពីប្រជាពលរដ្ឋបានសម្រេចហើយ ព្យាយាមគេចខ្លួន ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នៅតាមផ្លូវសាធារណៈ ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

មន្រ្តីនគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងថា កម្លាំងល្បាតរបស់ខណ្ឌបានធ្វើការល្បាតក្នុងមូលដ្ឋាន ស្រាប់តែប្រទះឃើញជនសង្ស័យម្នាក់ ឈ្មោះ ឡុង រតនា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក មានទីលំនៅផ្ទះលេខ ស៧៩ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន (មានសារធាតុញៀន) កំពុងដើរតាមផ្លូវម្នាក់ឯង ដោយមានការសង្ស័យក៏ហៅសួរនាំទើបដឹងថា រូបគេទើបតែលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋបាន ហើយព្យាយាមដើរគេចខ្លួន ។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ត្រូវសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕ ស រស្មី


ចែករំលែក៖