ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីហ្វីលីពីន​រងការរិះគន់ពីបក្សប្រឆាំង ជុំវិញដំណោះស្រាយសមុទ្រចិនខាងត្បូង

ចែករំលែក៖

ចាប់តាំងពីប្រធានាធិបតីហ្វីលីពីន លោក​Duterte ឡើងកាន់តំណែង លោកបាន ងាកទៅរក​ប្រទេសចិន ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ​​​ ដោយទុកវិវាទ តំបន់សមុទ្រចិនខាងត្បូង ម្ខាងសិន​។ មិនតែប៉ុណ្ណោះ លោក ក៏មានបំណង​ទុកសាលក្រមតុលាការយុត្តិធម៌អន្តរជាតិស្តីពីវិវាទ​សមុទ្រចិន​ខាងត្បូង ដើម្បីខួងយករ៉ែប្រេងនៅសមុទ្រដែលមានវិវាទ​។

សកម្មភាពខាងលើ របស់លោក បានបានធ្វើឲ្យ អនុប្រធានាធិបតី ហ្វីលីពីន រិះគន់ដល់ គម្រោងបោះបង់​សាលក្រមតុលាការស្តីពី​សមុទ្រចិនខាងត្បូង។ អនុប្រធានាធិបតីហ្វីលីពីន នៅថ្ងៃទី​១២ ខែកញ្ញា បានរិះគន់យ៉ាងខ្លាំង ដល់ ប្រធានាធិបតី Duterte​ ដែលមានបំណងទុកសាលក្រមតុលាការស្តីពីសមុទ្រចិនខាងត្បូងទៅម្ខាងដើម្បី​ ឈានដល់កិច្ចព្រមព្រៀង ខួងយករ៉ែរួមគ្នាជាមួយចិន​។

អនុប្រធានាធិបតីហ្វីលីពីន លោកស្រី​ Leni Robredo ​ ក៏ជាមេដឹកនាំបក្សប្រឆាំង​ បានចាត់ទុក​ គម្រោង ទុកសាលក្រមតុលាការយុត្តិធម៌ អន្តរជាតិ​ទៅម្ខាងគឺជា រឿងមិនអាចទទួលយកបាន ជាការខ្វះភាព ទទួលខុសត្រូវ និងការពារដែនអធិបតេយ្យភាព ជាតិ។​ ការលើកឡើងរបស់លោកស្រី ក្រោយពេល ដែល​ប្រធានាធិបតី Duterte ​បានយល់យោគចំពោះទីក្រុងប៉េកាំង ក្នុងវិវាទសមុទ្រចិនខាងត្បូង ក៏ដូចជាគម្រោង ខួងយកថាមពលប្រេងនៅក្នុងតំបន់សមុទ្រវិវាទ ។

លោកស្រី Leni Robredo បានបង្តទៀតថា រាល់កិច្ចព្រមព្រៀង ណាមួយ​មិនអាច យកតម្លៃ​ ប្រទេសជាតិទៅដោះដូរនិងផលប្រយោជន៍នោះឡើយ​។ លោកស្រី​ Leni Robredo បន្តទៀតថា «ដើម្បីអនាគត់ភ្លើងស្វាងជាងនេះ កូនចៅយើង​ គឺជាកតព្វកិច្ច ដ៏សំខាន់ បំផុត និងលំបាកបំផុត សម្រាប់រដ្ឋាភិបាល និមួយៗ ។​ ការប្តូរអនាគត់ ដើម្បីតែផលប្រយោជន៍បច្ចុប្បន្ន គឺជារឿង អាម៉ាស់បំផុត​សម្រាប់រដ្ឋាភិបាលបច្ចុប្បន្ន»។

តំណែងអនុប្រធានាធិបតី របស់លោកស្រី​ Leni Robredo មិនមែនជាការតែងតាំងជ្រើសរើស ពីប្រធានាធិបតីនោះឡើយ គឺជាការបោះឆ្នោត ដាច់ដោយឡែក។ លោកស្រី មានទំនាក់ទំនងមិនល្អជាមួយប្រធានាធិបតី តាំងពីដើមមក ដោយសារតែគោលនយោបាយ​ខ្វែងកំនិត្យគ្នា ៕


ចែករំលែក៖