មេដឹកនាំនៅជុំវិញពិភពលោក បានអបអរសាទរដល់អាមេរិក និងចិន បានដកថយម្នាក់មួយជំហាននៅក្នុងសង្គ្រាមពាណិជ្ជកម្ម។ ទាំងនោះជាវិថីដ៏ត្រឹមត្រូវក្នុងការឆ្ពោះទៅរកសន្តិភាពពាណិជ្ជកម្ម រវាងប្រទេសទាំងពីរនាំមកនៅផលប្រយោជន៍ដល់ពិភពលោកទាំងមូល ។
ជាមួយគ្នានោះដែរ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា នឹងត្រូតពិនិត្យចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម បណ្តោះអាសន្ន ជាមួយចិន មុនពេលពិភាក្សាស្តីពីកិច្ចព្រមព្រៀងផ្លូវការបញ្ចប់សង្គ្រាម អូសបន្លាយរយៈពេលជាងមួយឆ្នាំកន្លងមក។
សារព័ត៌មានរ៉យទ័របានផ្សាយថា ប្រសិនបើមានកិច្ចព្រមព្រៀងនោះគឺជាជំហានវិជ្ជមាននៅក្នុងកិច្ចពិភាក្សាខាងមុខ ដើម្បីឈានដល់កិច្ចព្រមព្រៀងជាផ្លូវការ។ កាលពីថ្ងៃទី១២ ខែកញ្ញាកន្លងមក ចិនបាននាំចូលសណ្តែកសៀងពីអាមេរិក ដល់ទៅ១០នាវា គឺជាចំនួនច្រើនបំផុត មិនធ្លាប់មានចាប់តាំងពី ខែមិថុនា មកទលពេលនេះ។ នៅពេលជាមួយគ្នានោះដែរ អាមេរិកក៏បានសម្រេចពន្យាពេលដំឡើងពន្ធលើទំនិញនាំចូលពីចិនដូចគ្នា។
ប្រភពព័ត៌មានបានឲ្យដឹងថា ចិនបាន ទិញសណ្តែកពីអាមេរិក យ៉ាតិច៦សែនតោន ក្នុងកិច្ចពិភាក្សា ហើយ សណ្តែកទាំងនោះនឹងទៅដល់ប្រទេសចិន ក្នុងអំឡុងខែតុលានិងដល់ ខែធ្នូ ឆ្នាំ២០១៩។
សកម្មភាពរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ ជាសញ្ញា ដ៏ល្អបំផុត ដើម្បីបញ្ចប់ភាពតានតឹក ក្នុងវិស័យពាណិជ្ជកម្ម ។ ក្រៅពីនេះចិន ក៏បានប្រកាសថា នឹងបន្តទិញសាច់ជ្រូក សណ្តែក បន្រែមទៀតពីអាមេរិក ។ ទាំងនោះជាសកម្មភាពដ៏ល្អបំភុតរបស់ចិន ដើម្បីជំរុញកិច្ចពិភាក្សា នៅ ខែតុលាខាងដោយដោយជោគជ័យ។
អាចនិយាយបានថា ប្រធានាធិបតី អាមេរិកដូណាលត្រាំ និងប្រធានាធិបតីចិន ស៊ី ជីនពីន បានសម្រេច ថយមួយជំហានម្នាក់នៅក្នុងសង្គ្រាមពាណិជ្ជកម្ម ទើបអាចស្វែងរកដំណោះស្រាយឈានដល់កិច្ចព្រមព្រៀង ។ សកម្មភាពទាំងនោះត្រូវបានប្រទេសជាច្រននៅជុំវិញពិភពលោក អបអរសាទរ ហើយបង្ហាញពីក្តីសង្ឃឹមថា មហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរនឹងបញ្ចប់សង្គ្រាមពាណិជ្ជកម្ម ក្នុងពេលឆាប់ៗនេះ ដើម្បីបញ្ជៀសផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកកាន់តែខ្លាំង ៕