ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក- ចិន បានសម្រេចថយក្រោយម្នាក់មួយជំហាន ក្តីសង្ឃឹមបញ្ចប់សង្គ្រាមពាណិជ្ជកម្ម បានលេចចេញជារូបរាង​

ចែករំលែក៖

មេដឹកនាំនៅជុំវិញពិភពលោក បានអបអរសាទរដល់អាមេរិក និងចិន បានដកថយ​ម្នាក់មួយជំហាននៅក្នុងសង្គ្រាមពាណិជ្ជកម្ម​។ ទាំងនោះជាវិថីដ៏ត្រឹមត្រូវក្នុងការឆ្ពោះ​ទៅរក​សន្តិភាពពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ​នាំមកនៅផលប្រយោជន៍​ដល់ពិភពលោក​ទាំងមូល ។

ជាមួយគ្នានោះដែរ ប្រធានាធិបតីអាមេរិក ដូណាល់​ ត្រាំ បានប្រកាសថា នឹងត្រូតពិនិត្យចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម បណ្តោះអាសន្ន ជាមួយចិន មុនពេលពិភាក្សា​ស្តីពីកិច្ច​ព្រម​ព្រៀង​ផ្លូវការ​បញ្ចប់សង្គ្រាម អូសបន្លាយរយៈពេលជាងមួយឆ្នាំកន្លងមក​។

សារ​ព័ត៌​​មានរ៉យទ័រ​បានផ្សាយថា ប្រសិនបើមានកិច្ចព្រមព្រៀងនោះ​គឺជាជំហានវិជ្ជមាន​នៅ​ក្នុងកិច្ចពិភាក្សាខាងមុខ ដើម្បីឈានដល់កិច្ចព្រមព្រៀងជាផ្លូវការ​។ កាលពីថ្ងៃទី​១២ ខែ​កញ្ញា​​កន្លងមក ចិនបាននាំចូលសណ្តែកសៀង​ពីអាមេរិក ដល់ទៅ​១០នាវា គឺជាចំនួន​ច្រើន​បំផុត មិនធ្លាប់មានចាប់តាំងពី ខែមិថុនា មកទលពេលនេះ។ នៅពេលជាមួយគ្នានោះដែរ អាមេរិក​ក៏បានសម្រេចពន្យាពេលដំឡើងពន្ធលើទំនិញនាំចូលពីចិនដូចគ្នា​។

ប្រភពព័ត៌មានបានឲ្យដឹងថា ចិន​បាន ទិញសណ្តែកពីអាមេរិក យ៉ាតិច​៦សែនតោន ក្នុងកិច្ច​ពិ​ភាក្សា ហើយ សណ្តែកទាំងនោះនឹងទៅដល់ប្រទេសចិន ក្នុងអំឡុងខែតុលានិងដល់ ខែធ្នូ ឆ្នាំ​២០១៩​។

សកម្មភាពរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ ជាសញ្ញា ដ៏ល្អបំផុត ដើម្បីបញ្ចប់​ភាពតានតឹក ក្នុងវិស័យពាណិជ្ជកម្ម ។ ក្រៅពីនេះចិន ក៏បានប្រកាស​ថា នឹងបន្តទិញ​សាច់​ជ្រូក សណ្តែក​ បន្រែមទៀតពីអាមេរិក ។ ទាំងនោះជាសកម្មភាពដ៏ល្អបំភុតរបស់ចិន ដើម្បី​ជំរុញកិច្ចពិភាក្សា នៅ ខែតុលាខាងដោយដោយជោគជ័យ​។

អាចនិយាយបានថា ប្រធានាធិបតី អាមេរិកដូណាលត្រាំ និងប្រធានាធិបតីចិន ស៊ី ជីនពីន បាន​សម្រេច ថយមួយជំហានម្នាក់​នៅក្នុងសង្គ្រាមពាណិជ្ជកម្ម ទើបអាចស្វែងរក​ដំណោះ​ស្រាយ​ឈានដល់កិច្ចព្រមព្រៀង ។ សកម្មភាពទាំងនោះត្រូវបាន​ប្រទេសជា​ច្រននៅ​ជុំវិញ​ពិភព​លោក អបអរសាទរ ហើយបង្ហាញពីក្តីសង្ឃឹមថា មហាអំណាចសេដ្ឋកិច្ច​ពិភពលោក​ទាំងពីរ​​​នឹងបញ្ចប់សង្គ្រាមពាណិជ្ជកម្ម ក្នុងពេលឆាប់ៗនេះ ដើម្បីបញ្ជៀសផលប៉ះពាល់​ដល់សេដ្ឋកិច្ចពិភពលោកកាន់តែខ្លាំង ៕


ចែករំលែក៖