ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌដូនពេញ បើកកិច្ចប្រជុំគណៈអភិបាលខណ្ឌ ប្រចាំអឌ្ឍមាស ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីពិនិត្យ ជម្រុញបន្ថែម និងផ្សព្វផ្សាយការងារសំខាន់ៗមួយចំនួន

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ០៨និង៣០នាទី រដ្ឋបាលខណ្ឌដូនពេញ បានបើកិច្ចប្រជុំគណៈអភិបាលខណ្ឌ ប្រចាំអឌ្ឍមាស ខែកញ្ញា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដើម្បីពិនិត្យ ជម្រុញបន្ថែម និងផ្សព្វផ្សាយការងារសំខាន់ៗដែលត្រូវអនុវត្តន៍បន្ត ។

ក្នុងកិច្ចប្រជុំគណៈអភិបាលខណ្ឌ ប្រចាំអឌ្ឍមាស ខែកញ្ញា ឆ្នាំ២០១៩នេះ គឺជម្រុញបន្ថែម និងផ្សព្វផ្សាយការងារសំខាន់ៗមួយចំនួន រួមមាន៖
១-ការងាររៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ
២-ការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងលទ្ធផល នៃការរៀបចំសណ្តាប់ធ្នាប់នៅទីរួមផ្សារកណ្តាល ព្រមទាំងការស្ថាបនាកំណាត់ផ្លូវលេខ១៤៨
៣-ការងារគ្រប់គ្រងសំណង់ និងការធ្វើអធិការកិច្ចការងារសំណង់ និងការគ្រប់គ្រងស្ថិតិផ្លាកយីហោ រួមទាំងលិខិតអនុញ្ញាតប្រកបអាជីវកម្ម
៤-ការងារសម្របសម្រួលសេវាសាធារណៈតាមរយៈយន្តការច្រកចេញចូលតែមួយខណ្ឌដូនពេញ លើសេវាបញ្ជាក់សញ្ញាបត្រផ្សេងៗ ដោយពុំគិតថ្លៃ
៥-ការងារឆ្លើយតបសំណួរ សំណើ សំណូមពរ របស់ប្រជាពលរដ្ឋក្នុងផេកហ្វេសប៊ុករបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផេកឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង ផេករដ្ឋបាលខណ្ឌដូនពេញ ៕ស តារា


ចែករំលែក៖