ខេត្តពោធិ៍សាត់៖ បុរសជំនាញអារច្រៀកឈើម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាហោចអាធម័ ខណៈឪពុកអះអាងប្រាប់សមត្តកិច្ចបណ្ដាលមកពីដើមឈើរលំសង្កត់ នៅគ្រាដែលជនរងគ្រោះកំពុងព្យាយាមអារផ្ដាច់ចេញពីគុល ដើម្បីយកមកអារច្រៀកជាគ្រឿងផ្ទះ ។
ហេតុការណ៍ដកម្រដើមឈើរលំសង្កត់មនស្សបណ្ដាលឲ្យស្លាប់នេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៧ និង០០នាទី ព្រឹកថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នៅតំបន់ព្រៃខ្នងភ្នំសារ៉ាយ ជាដែនសមត្ថកិច្ចមន្រ្តីបរិស្ថាន ត្រង់ចំណុចរាំងខ្វាវ ស្ថិតក្នុងភូមិក្សេត្របុរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
យោងតាមការរាបរបពីឈ្មោះ គៀប ភាព ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិចំបក់ធំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវជាឪពុករបស់ជនរងគ្រោះ(ស្លាប់)ប្រាប់សមត្តកិច្ចនគរបាលថា កូនប្រុសរបស់គាត់(រងគ្រោះ)ឈ្មោះ លឹម សុភឿន ហៅចក់ អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធ និងកូនប្រុសចំនួន ២នាក់ក្នុងគ្រួសារ បច្ចុប្បន្ន រស់នៅភូមិចំបក់ធំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវជាឪពុកជនរងគ្រោះ(គៀប ភាព)បន្តថា កូនប្រុសគាត់បានអារដើមឈើ(ផ្ចឹក) ១ដើមនៅចំណុចកើតហេតុ ពេលដើមឈើដួលរលំវាគងទៅមែកឈើ ១ដើមនៅក្បែគ្នា ក៍វ័ធបកត្រឡប់មករកកន្លែងសុវត្ថិភាពជនរងគ្រោះ ខណៈនោះខំហក់គេចតែជាអកុសលជំពុបជើងដួលផ្កាប់មុខលើថ្ម បណ្ដាលឲ្យដើមឈើ(ផ្ចឹក)សង្កត់ស្លាប់ភ្លាមៗបែបនេះ ។
បន្ទាប់ពីសមត្ថកិច្ចពិនិត្យ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ បានធ្វើកំណត់ហេតុប្រគល់សាកសពជូនសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ បុឹម ពិន