ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនស្គាល់ម៉ាកបើកបុកអ្នកថ្មើរជើងស្លាប់ ហើយបើករត់បាត់ស្រមោល

ចែករំលែក៖

ខេត្តព្រះសីហនុ៖ យប់ថ្ងៃទី១៥ ខែកញ្ញា​ ឆ្នាំ២០១៩ វេលាម៉ោង៨ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងតាមផ្លូវបេតុង នៅភូមិបឹងតាព្រហ្ម ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយរថយន្ត ០១គ្រឿង (មិនទាន់ស្គាល់ភិនភាគ និងអត្តសញ្ញាណអ្នកបើកបរ) បានបុកអ្នកថ្មើរជើង (សតិមិនសូវគ្រប់) ឈ្មោះ យឹម អែក ភេទស្រី អាយុ ៧១ឆ្នាំ មានទីលំនៅ ភូមិភ្នំតូច ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ។

បច្ចុប្បន្ន សាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីយ៍។ ដោយឡែកអ្នកបើករថយន្ត បានបើករថយន្តគេចបាត់ចេញពីកន្លែងកើតហេតុ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖