ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង 2 និង 15 នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី 15 ខែកញ្ញាឆ្នាំ 2019 មានបុរសម្នាក់ស្លាប់ដោយសារជំងឺគាំងបេះដូង ។
ប្រភពព័ត៌មាន ពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កេត សុធា ភេទប្រុស អាយុ46 ឆ្នាំអតីតកយោធា មានស្រុកកំណើតភូមិស្លាបកោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម មានទីលំនៅបច្ចុប្បន្ននៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
កម្លាំងសមត្ថកិច្ចនគរបាលជំនាញនៃស្នងការ
ខេត្ត កោសល្យវិច័យជាមួយផ្នែកអធិការរួចត្រួតពិនិត្សនិងធ្វើកោសល្យវិច័យលើសាកសព នៅនឹងបន្ទប់របស់ជនរងគ្រោះស្នាក់នៅ ក្នុងបុរីម្កុដពេជ្រ។
កម្លាំងនគរបាលជំនាញ បានសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយសារជំងឺគាំងបេះដូងពិតប្រាកដមែន មិនពាក់ព័ន្ធនឹងអំពើឃាតកម្មអ្វីឡើយ។
កម្លាំងនគរបាលជំនាញបានប្រគល់សាកសពជូនគ្រួសាជនរងគ្រោះដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស សារ៉េត