ព័ត៌មានទាន់ហេតុការណ៍៖

ជំនន់ទឹកភ្លៀង បានវាយលុកជាលើកទី២បង្កការលិចលង់តាមដងវិថីនានា គ្រឹះស្ថានសិក្សានិងលំនៅឋានប្រជាពលរដ្ឋនៅក្នុងក្រុងព្រះសីហនុ…. ! 

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ ចាប់តាំងពីវេលាម៉ោង១១និង២០នាទី យប់ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១៩កន្លងមកថ្មីៗនេះ សកម្មភាពភ្លៀងលាយឡំដោយខ្យល់កន្ទ្រាក់បានចាប់ផ្តើមវាយលុកយ៉ាងខ្លាំងគ្របដណ្តប់មកលើខេត្តព្រះសីហនុ រហូតមកដល់វេលាម៉ោង១២និង៣០នាទី ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០១៩ សកម្មភាពភ្លៀងចាប់ផ្តើមរាំងទៅវិញជាបណ្តើរៗ ប៉ុន្តែដោយហេតុថា ការចាប់ផ្តើមភ្លៀងចាប់តាំងពីពេលវេលាខាងលើ គឺម៉ោង១១និង២០នាទីយប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០១៩ កន្លងមកថ្មីៗនេះបានធ្វើឲ្យវិថីនានានិងទីប្រជុំជន គ្រឹះស្ថានសិក្សានិងលំនៅដ្ឋានប្រជាពលរដ្ឋនៅតាមសង្កាត់លេខ០១ សង្កាត់លេខ០២ . សង្កាត់លេខ០៣ និងសង្កាត់លេខ០៤ ចំណុចស្ពាន( L.V ) នៅក្នុងក្រុងព្រះសីហនុ រងការលិចលង់យ៉ាងខ្លាំងលើសពីពេលជំនន់លើកទី០១នាខែសីហា ឆ្នាំ២០១៩កន្លងមក ប៉ុន្តែជំនន់ទឹកភ្លៀងជាលើកទី០២នៅមិនទាន់មានបង្ករឲ្យមានគ្រោះថ្នាក់បាត់បង់ដល់អាយុជីវិតមនុស្សទេ។

បើតាមការលើកឡើងរបស់មន្ត្រីជំនាញនាពេលកន្លងមកបានបង្ហើបឲ្យដឹងថា ខេត្តព្រះសីហនុកាលដើមឡើយបើទោះជាមានជំនន់ទឹកភ្លៀងយ៉ាងណាក៍មិនលិចលង់ដូចបច្ចុប្បន្ននេះដែរ ហើយករណីលិចលង់មន្ទីរជំនាញក៍ដូចជារដ្ឋបាលខេត្តបានរកឃើញថាបណ្តាលមកពីកត្តាពីរយ៉ាងគឺការបោះសម្រាមចោលពាសវាលពាសកាលធ្វើឲ្យស្ទះប្រព័ន្ធលូនិងករណីទី0២ គឺបណ្តាលមកពីម្ចាស់ក្បាលដីដែលមានព្រំប្រទល់ជាប់អូរ ប្រឡាយដែលសំបូរប្រាក់និងអាងអំណាចនាំគ្នាចាក់ដីរំលោភយកអូរ ប្រឡាយ យកទៅបំពេញបន្ថែមធ្វើជាកម្មសិទ្ធហើយមកទល់ពេលនេះរដ្ឋបាលសាលាក្រុងនិងរដ្ឋបាលសាលាខេត្តកំពង់ចាត់ការកាយយកចេញជាបណ្តើរៗហើយ។

យោងតាមប្រព័ន្ធ( whatsapp) លោក សូ លីម ប្រធាន អង្គភាពអគ្គីខេត្តព្រះសីហនុ បានឲ្យដឹងថា វេលាម៉ោង ២៤:១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០១៩ អគ្គិសនីខេត្តព្រះសីហនុ បានធើ្វការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី ជាបណ្តោះអាសន្នពីអនុស្ថានីយក្រុងព្រះសីហនុ មូលហេតុ ដេីម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋជៀសវាងការឆ្លងចរន្តអគ្គិសនីដោយសារជំនន់ទឹកភ្លៀង ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅផ្នែកខ្លះនៃ សង្កាត់លេខ០១ សង្កាត់លេខ០២ សង្កាត់លេខ០៣ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្រុមការងារបច្ចេកទេសនឹងធើ្វការភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញពេលដែលជំនន់ទឹកភ្លៀងស្រកចុះ​ ។

លោកប្រធានអង្គភាពអគ្គីសនីខេត្តព្រះសីហនុ ក៍បានសុំការអធ្យាស្រ័យពីអតិថិជន ចំពោះការដាច់ចរន្តអគ្គិសនី ដោយក្តីអនុគ្រោះផងដែរ ដើម្បីបង្ការធានាបានពីសុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាអតិថិជនហើយនៅពេលដែលទឹកចាប់ផ្តើមស្រកចុះក្រុមការងារបច្ចេកទេសអគ្គីសនីនិងបើកឲ្យដំណើរការជាធម្មតាឡើងវិញ។

លោក ប្រធាន ធនធានទឹកនិងឧតុនិយមខេត្តព្រះសីហនុ បានឲ្យដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០១៩ ថាបន្ទាប់ពីភ្លៀងបានចាប់ផ្តើមធ្លាក់យ៉ាងខ្លាំងតាំងពីរំលងអាធ្រាត្រ តាមពេលវេលាខាងលើ ធ្វើឲ្យលំនៅដ្ឋានប្រជាពលរដ្ឋនិងទីប្រជុំជនវាលទំនាប ត្រូវបានជនលិចបង្ករឲ្យខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងវិថីនានានៅក្នុងក្រុង ប៉ុន្តែមិនបង្ករឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ លោកបានបន្តឲ្យដឹងទៀតថានៅវេលាម៉ោង១២ និង៣០នាទីបន្ទាប់ពីសកម្មភាពភ្លៀងបានរ៉ាំងទៅវិញ នៅតំបន់ទំនាបដែលរងការលិចលង៎ទឹកក៍ចាប់ផ្តើមស្រកទៅវិញជាបណ្តើរៗហើយ។

លោកប្រធានមន្ទីរធនធានទឹកនងឧតុនិយមខេត្តព្រះសីហនុ បានបញ្ជាក់ឲ្យដឹងទៀតថា យោងតាមសេចក្តីប្រកាសបន្ថែមរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថាផ្អែកលើសភាពការណ៍ជាក់ស្តែងនិងការវិវត្តអាកាសធាតុពាក់ព័ន្ធនិងឥទ្ធីពលនៃប្រព័ន្ធសម្ពាធទាប( ITCZ ) ដែលអូសបន្លាយកាត់លើប្រទេសថៃ.ឡាវនិងវៀតណាមហើយដែលបច្ចុប្បន្នរំកិលចុះមកក្រោមកាត់លើប្រទេសកម្ពុជាក្នុងរយៈពេល០២-០៣ថ្ងៃខាងមុខនេះ ស្ថានភាពបែបនេះធ្វើឲ្យ ចាប់ពីថ្ងៃទី១២-១៩ខែកញ្ញា និងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកំរិតបរិមាណកើនឡើងជាលំដាប់ក្នុងក្របខណ្ឌទូទាំងប្រទេសដែលអាចបណ្តាលឲ្យបណ្តាខេត្តមួយចំនួនប្រឈមនិងជំនន់ទឹកភ្លៀង ។ ចាប់ពីថ្ងៃទី១៥-១៩ ខែកញ្ញា បណ្តារាជធានី. ខេត្តដែលអាចប្រឈមនិងជំនន់ទឹកភ្លៀងមាន÷ រាជធានីភ្នំពេញ. ខេត្តកណ្តាល. កំពង់ស្ពឺ. តាកែវ. ពោធិ៍សាត់. ព្រៃវែង. ស្វាយរៀង.កំពង់ធំ.កំពង់ចាម. ត្បូងឃ្មុំ.និងខេត្តដែលជាប់និងមាត់សមុទ្រ។ អាស្រ័យដូចបានជម្រាបជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមខាងលើ សូមសារធារណជនជ្រាបជាដំណឹងនិងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតភូតផ្គរ.រន្ទះទឹកជំនន់និងរលកសមុទ្រ៕ ឆ្លាម សមុទ្រ​


ចែករំលែក៖