ស្ថានភាពទំនាក់ទំនង រវាងអ៊ីរ៉ង់ និងបណ្តាប្រទេសនៅក្នុងតំបន់ជម្ឈិមបូព៌ា កាន់តែតានតឹង ខ្លាំងឡើង ក្រោយពេល អាមេរិក បានចោទប្រកាន់អ៊ីរ៉ង់ ជាអ្នកនៅពីក្រោយ ការវាយ ប្រហារទីតាំងចម្រាញ់ប្រេងរបស់ អារ៉ាប៊ី សាអូឌីត។ នៅពេលនេះ ទាំង អាមេរិក អ៊ីស្រាអែលនិង អារ៉ាប៊ី សាអូឌីតបានត្រៀមលក្ខណៈ វាយប្រហារទៅលើប្រទេសអ៊ីរ៉ង់។
ចំពោះអ៊ីរ៉ង់វិញ ក៏មិនចុះញមអាមេរិក នោះឡើយដោយបានត្រៀមលក្ខណៈ ទប់ទល់គ្រប់ពេលវេលា ។ ពេលថ្មីអ៊ីរ៉ង់ប្រមានថាទីតាំងយោធាអាមេរិក និងនាវាផ្ទុក យន្តហោះស្ថិតនៅគោលដៅវាយប្រហារដោយកាំជ្រួចមីស៊ីល។
មេបញ្ជាការកងទ័ពបដិវត្តន៍ អ៊ីស្លាមអ៊ីរ៉ង់ លោក Amirali Hajizadeh បានប្រកាស នៅថ្ងៃទី១៥ខែកញ្ញាថា ទីតាំងយោធារបស់អាមេរិក ក្នុងនោះ មានទាំងនាវាផ្ទុកយន្តហោះ ស្ថិតនៅក្នុងគោលដៅ វាយប្រហារ ដូចពីជ្រួចមីស៊ីលរបស់អ៊ីរ៉ង់។
លោក បន្តទៀតថា ទីតាំងយោធាអាមេរិក ក៏ដូចជានាវាផ្ទុកយន្តហោះ ក្នុងបរិវេណចម្ងាយពីពាន់ គីឡូម៉ែត្រ ជុំវិញប្រទេសអ៊ីរ៉ង់ នឹងក្លាយជាគោលដៅ វាយប្រហាររបស់ កម្លាំងទាហានបដិវដ្តន៍ អ៊ីស្លាមអ៊ីរ៉ង់។ លោកបន្តទៀតថា កម្លាំងទាហាអ៊ីរ៉ង់ បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីធ្វើសង្គ្រាម ជាមួយអាមេរិក។
លោក Amirali Hajizadeh បានបន្តទៀតថា កម្លាំងទាហានអ៊ីរ៉ង់បានចាត់ទុក ទីតាំងយោធាពីរកន្លែងរបស់អាមេរិច ក្នុងនោះ មាន នាវាយន្តហោះ ជាគោលដៅវាយប្រហារ ដំបូងគេបង្អស់របស់អ៊ីរ៉ង់ ប្រសិនបើមានសង្រ្គាមកើតឡើង។ ក្រៅពីនេះមានទីតាំងយោធារបស់ អាមេរិកនៅក្នុង ប្រទេសកាតា ទីតាំងយោធានៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់រួម ឈូងសមុទ្រអូម៉ង ក៏នឹងរងការវាយប្រហារ ពីកម្លាំងទាហានអ៊ីរ៉ង់ផងដែរ។
ក្នុងពេលជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Abbak Mousavi បានថ្កោលទោសដល់រដ្ឋមន្ត្រីការបរទេសអាមេរិក បានទម្លាក់កំហុសឲ្យអ៊ីរ៉ង់ ថានៅពីក្រោយការវាយប្រហារ ទៅលើទីតាំងចម្រាញ់ប្រេង ក្នុងប្រទេសសាឌីអារ៉ាប៊ី។ ជាមួយគ្នានោះ ប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានប្រកាសផងដែរថា នឹងការពារ ដល់រដ្ឋាភិបាល សាឌីអារ៉ាប៊ី ទប់ស្កាត់ រាល់ការគំរាមកំហែង ពីអ៊ីរ៉ង់។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា អាមេរិកនឹងមិនវាយប្រហារដោយផ្ទាល់ទៅលើប្រ ទេសអ៊ីរ៉ង់នោះឡើយ ដោយទុកឲ្យសម្ព័ន្ធមិត្ត អ៊ីស្រាអែល និងអារ៉ាប៊ី សាអូឌីត ជាអ្នកវាយប្រហារ ហើយអាមេរិក ការពារនៅពីក្រោយ។ ជាមួយគ្នានោះ បើការវាយប្រហារកើតឡើង អ៊ីស្រាអ៊ែលអាចនឹងកម្ទេចទីតាំង សំខាន់ៗរបស់អ៊ីរ៉ង់។ ចំណែកអ៊ីស្រាអែលវិញ ក៏នឹងរងការវាយប្រហារយ៉ាងខ្លាំងពីអ៊ីរ៉ង់ ដូចមន្ត្រីយោធាជាន់ខ្ពស់អ៊ីរ៉ង់ធ្លាប់បានលើកឡើងថា នឹងកម្ទេចអ៊ីស្រាអែលឲ្យទៅជាផេះ ។
ចំណុចទាំងនោះហើយទើបអាមេរិក និងអ៊ីស្រាអែល គ្រោងបង្កើតសន្ធិសញ្ញាការពារជាតិរួមទ្វេភាគីជាមួយអ៊ីស្រាអែល ដើម្បីជួយទប់ស្កាត់រាល់ការវាយប្រហារ ក៏ដូចជាជួយដល់អ៊ីស្រាអែល ពង្រីកទឹកដី ។
ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ កាលពីថ្ងៃទី ១៥ ខែកញ្ញា បានជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោកនេតាន់យ៉ាហ៊ូ ស្ដីអំពី សន្ធិសញ្ញាការពារជាតិទ្វេភាគី អាមេរិកនិងអ៊ីស្រាអែល។ សន្ធិសញ្ញានោះ ជួយដល់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ទទួលបានការគាំទ្រកាន់តែច្រើន អាចជាប់ឆ្នោតជាថ្មី។
ការបង្កើតសន្ធិសញ្ញាការពារជាតិទ្វេភាគី អាមេរិកអ៊ីស្រាអែល មានន័យថាប្រសិនបើប្រទេសណាមួយ ប៉ះពាល់ដល់សន្តិសុខអ៊ីស្រាអែលឬគំរាមកំហែងវាយប្រហារអ៊ីស្រាអែល មិនខុសអ្វីពីការ គំរាមកំហែងវាយប្រហារអាមេរិកនោះឡើយ។ ចំនុចទាំងនោះ ធ្វើឲ្យ អ៊ីស្រាអែល ពង្រីកទឹកដីកាន់តែធំ ហើយមិនខ្លាចការវាយប្រហារ សងសឹកពីប្រទេសណាឡើយ ដោយមានអាមេរិក ការពារ។
ភាពតានតឹងនៅតំបន់មជ្ឈឹមបូព៌ា បានធ្វើឲ្យតម្លៃប្រេងពិភពលោក កើនឡើង១៩ភាគរយ ក្រោយ យន្តហោះគ្មានមនុស្សបើក វាយប្រហារ ទីតាំងប្រេង អារ៉ាប៊ី សាអូឌីត។
តម្លៃប្រេងនៅលើពិភពលោកកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន គឺកើនឡើងដល់ទៅ១៩ភាគរយ ក្រោយពេលទីតាំងចម្រាញ់ប្រេងរបស់ អារ៉ាប៊ី សាអូឌីតរងការបាញ់ប្រហារពីយន្តហោះគ្មានមនុស្សបើក។ ជាមួយគ្នានេះអាមេរិក បានប្រកាស ត្រៀមប្រើប្រាស់កម្លាំងទាហាន ដើម្បីវាយប្រហារ តបតទៅនឹងសកម្មភាពខាងលើ។ អាមេរិក និងអារ៉ាប៊ី សាអូឌីតបានចោទប្រកាន់អ៊ីរ៉ង់ ជាអ្នកនៅពីក្រោយការវាយប្រហារខាងលើ។
ប្រេងឆៅ Brent បានកើនឡើងដល់ទៅ១៩ភាគរយ នៅថ្ងៃទី១៥ ខែកញ្ញា គឺឡើងដល់៧១,៩៥ ដុល្លារ ក្នុងមួយបារ៉ែល ក្រោយការវាយប្រហារទៅលើទីតាំងប្រេងAramco ở Abqaiq របស់អារ៉ាប៊ី សាអូឌីត។ ចំណែកតម្លៃប្រេង West Texas Intermediate កើនឡើង ១៥ភាគរយ គឺឡើងដល់៦៣,៣៤ ដុល្លារក្នុងមួយបារ៉ែល គឺជាចំនួនកើនឡើងខ្ពស់បំផុត មិនធ្លាប់មាន ជាច្រើនឆ្នាំកន្លងមក។
លោកស្រី Kellyanne Conwayទីប្រឹក្សាសេតវិមាន បានបដិសេធ ឆ្លើយបំភ្លឺ ថាតើអាមេរិក អាចនឹងវាយប្រហារអ៊ីរ៉ង់ ដើម្បីសងសឹកដែរឬទេ។ ប៉ុន្តែអាមេរិក សង្ឃឹមថា នឹងមានជំនួបពិភាក្សា រវាងប្រធានាធិបតី ដូណាល់ ត្រាំ និង ប្រធានាធិបតីអ៊ីរ៉ង់ ហាសសាន់ រ៉ូហានី នៅសប្តាហ៍នេះក្នុងទីក្រុងញូវយ៉ក ទៅលើព្រធានបទសំខាន់ៗ ដែលប្រទេសទាំងពីរកំពុងតែប្រឈមុខ។កន្លងមករដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានចោទប្រកាន់អ៊ីរ៉ង់ ថាជាអ្នកនៅពីក្រោយការបាញ់ប្រហារខាងលើ ហើយអ៊ីរ៉ង់ជាអ្នកទទួលខុសត្រូវ ។
នៅពេលនេះគេមិនទាន់ដឹងថា រោងចក្រចម្រាញ់ប្រេងរបស់ អារ៉ាប៊ីសាអូឌីតដំឡើងការឡើងវិញនៅពេលណានោះឡើយ។ ការផ្អាកនោះធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ទីផ្សារប្រេងនៅលើពិភពលោក ៕