ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តត្រឡប់ក្រោយ​បុកជាមួយម៉ូតូស្លាប់បុរសម្នាក់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖​ រថយន្តមួយគ្រឿងមិនចាំម៉ាកបើកបត់ត្រឡប់ក្រោយ ត្រូវបានបុរសម្នាក់បើកម៉ូតូលឿនជ្រុលទៅបុករថយន្តពេញទំហឹងបណ្តាល ឲ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែករថយន្តបើករត់គេចខ្លួនបាត់ ។

ហេតុការណ៍នេះ កើតឡើងលនៅម៉ោង៨និង៣០នាទីយប់ ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងកែងនឹងផ្លូវ អូរសុីអាយសុី ក្នុងសង្កាត់-ខណ្ឌជ្រោយចង្វា ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះម៉ាត់ សម្រូត អាយុ៣៦ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរកាប់គោលក់ ស្នាក់នៅភូមិដើមគរ សង្កាត់-ខណ្ឌជ្រោយចង្វា មានប្រពន្ធ និងកូន២នាក់នៅក្នុងបន្ទុកគ្រួសារ ។

បប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះបើកម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1HP-0300​ ដោយមិនបានពាក់មួកសុវត្តិភាព តាមបណ្ដោយផ្លូវ អូរសុីអាយសុី ក្នុងទិសដៅពីកើតទៅលិច ររួចបត់ឆ្វេងតាមផ្លូវបេតុងទៅកុងសុីកាប់គោ​ គោលបំណងទិញគោទុកកាប់លក់ព្រឹក​ ស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាកបើកមកពីក្រោយស្របទិសគ្នាលុះមកដល់ចំណុចកើតហេតុរថយន្តក៏បានបើកបត់ត្រឡប់ ក្រោយធ្វើឲ្យជនរងគ្រោះចាប់ហ្វ្រាំងមិនទាន់បុកចំហៀងរថយន្តពេញទំហឹងបណ្ដាលឲ្យដួលបោកក្បាលស្លាប់​ភ្លាមៗនៅន្លែងកេីតហេតុ​ ចំណែករថយន្តបានបើកគេចបាត់ស្រមោល ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុបានសួរនាំតែដោយសារជនរងគ្រោះដែលស្លាប់ជនជាតិខ្មែរឥស្លាមទើបគាត់មិនបានដាក់ពាក្យបណ្ដឹងអ្វីទេសុំយកសពទៅផ្ទះធ្វើបុណ្យតាមប្រពៃណី ៕ ជ្រោយពេជ្រ


ចែករំលែក៖