ព័ត៌មានទាន់ហេតុការណ៍៖

អាជីវករលក់ដូរនៅអាងអូរខៃដន ត្អូញត្អែរបាត់បង់ប្រាក់ចំណូល គ្រាដែលទឹកអាងត្រូវម្ចាស់ក្រុមហ៊ុនបង្ហូរ

ចែករំលែក៖

ប៉ោយប៉ែត៖ អាជីវករលក់គ្រឿងក្លែមត្អូញត្អែរអំពីការបាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃ ខណៈម្ចាស់ក្រុមហ៊ុនអាន់កូ បង្ហូរទឹកអាងអូរខៃដន់ដែលឋិតនៅក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អស់ពីអាងស្តុកទឹក គ្មានភ្ញៀវមកទស្សនា និងចូលមកហូបចុកនៅក្នុងតូបរបស់ពួកគេ ព្រោះតួបនីមួយក្នុងមួយថ្ងស្ទើរតែគ្មានភ្ញៀវចូលហួបចុកសោះ រយៈពេលជិត២ខែកន្លងមកហើយ ។

ពួកគាត់បញ្ជាក់ថា កាលពីទឹកនៅក្នុងអាងនារដូវបុណ្យជាតិ ឬនៅពេលថ្ងៃឈប់សំរាក់ចុងសប្ដាហ៍ម្ដងៗ មានភ្ញៀវជាតិ និងអន្តជាតិក្នុងមួយៗមិនក្រោមជា១០០០នាក់នោះទេ ហើយប្រាក់ចំណូលក្នុងមួយថ្ងៃ ចាប់ពី១លានរៀន រហូតដល់២លាន់រៀន បើគិតជាកម្រៃក្នុង១ថ្ងៃមិនក្រោមពី៣០ម៉ឺនរៀលប្រាក់ប្រចាំថ្ងៃ ទាំងអស់នេះពួកគាត់អាចយកមកផ្គត់ផ្គងក្នុងគ្រួសារពួកគាត់ ។

មួយរយៈចុងក្រោយនេះ គ្រាដែលទឹកអាងមួយនេះ បានរីងដោយសារការបង្ហូររបស់ម្ចាស់ក្រុមហ៊ុន ធ្វើឲ្យការបាត់បង់ភ្ញៀវ៦០ទៅ៧០ភាគភាគ ប្រាក់ចំណូលរបស់គាត់បាត់បង់ស្ទើរទាំងស្រុង ដោយពុំមានភ្ញៀវមកទស្សនាលំហែកាយ លំហែអារម្មណ៍ ឬក៏ចូលហួបចុកដូចកាលពីនៅអាងមានទឹកនោះឡើយ ។

យ៉ាងនេះហើយ ទើបពួកគាត់ជួបផល់លំបាកគ្រប់បែបយ៉ាង មួយខែៗ ស្ទើរតែរកប្រាក់ឲ្យថ្លៃតូប ថ្លៃកូនឈ្នួល ឫថ្លៃទឹកភ្លើង ការបាត់បង់ប្រាក់ចំណូលនេះ ពួកគាត់មួយចំនួនខាត់រាល់ខែ ព្រោះការបាត់បង់ភ្ញៀវដោយសារការបង្ហូរទឹកចេញពីអាង ។ បើសិនជាអត់មានភ្ញៀវមកលេង ដូចកាលពីនៅមានទឹកអាងនោះទេ ពួកគាត់ នឹងរើតូបចេញពីនេះជាក់ជាមិនខាន ម្យ៉ាងធ្វើយ៉ាងណាពួកគាត់ឲ្យម្ចាស់តូបបញ្ចុះតម្លៃតូបក្នុង១ខែ៣០ភាគរយ ជាងនេះផលលំបាកមានច្រើនដូចជាផ្លូវចូលមកអាងខាងលើមិនល្អ ផ្លូវចូលបានតែម្ខាង ចំណែកផ្លូវម្ខាងទៀត ភក់ស្អិតចូលមិនរួច ទាំងនេះក៏មិនសូវមានភ្ញៀវចូលដែរ នេះជាកត្តារួមផ្សំ ។

ពួកគាត់បញ្ជាក់ថា ម្យ៉ាងទៀតផ្នែកអនាម័យ នៅក្នុងភោគជនីយដ្ឋានខាងលើ ម្ចាស់ហាងដែលពួកគាត់ជួលមកលក់ដូរ តនោះ គួរមកយកអនាម័យឲ្យបានទៀងទាត់ ព្រោះសំរាមនៅផ្លូវចូលមុខភោជនីយដ្ឋាននេះយូរ យកមិនទៀងទាត់ ធ្វើឲ្យមានសត្វដង្កូវជាច្រើន ប៉ះពាល់អារម្មណ៍ភ្ញៀវ ជះក្លិនស្អុយជាដើម ៕ នីម វណ្ណា


ចែករំលែក៖