ព័ត៌មានទាន់ហេតុការណ៍៖

យោធិនរបួស-ជំងឺទាំងអស់ ដែលកំពុងសម្រាក ព្យាបាលរោគ ឆាប់បានជាសះស្បើយ វិលទៅកាន់កងឯកភាព និងលំនៅឋាន

ចែករំលែក៖

ភ្នំពេញ៖ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី -ហ៊ុន សែន និងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧប នាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ សូមថ្លែងការកោតសរសើរចំ ពោះថ្នាក់ដឹកនាំមន្ទីរពេទ្យ ព្រះកេតុមាលា បុគ្គលិកមន្ទីរពេទ្យ ក៏ដូចជាយោធិនរបួស-ជំងឺ ទាំងអស់ដែលកំពុងស ម្រាក ព្យាបាលរោគ ឆាប់បានជាសះស្បើយ វិលទៅកាន់កង ឯកភាព ជួបជំុក្រុមគ្រួសារ មិត្តភក្តិ បន្តបំពេញភារកិច្ច តាមតួនាទីរៀងៗខ្លួន ​ ។

នេះជាប្រសាសន៍លើកឡើង របស់ នាយឧត្តមសេនីយ៍ មឹុង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ក្នុងពិធីសំណេះសំណាល សាកសួរសុខទុក្ខ បុគ្គលិក-អ្នកជំងឺសម្រាកក្នុងមន្ទីរពេទ្យព្រះកេតុមាលា នាថ្ងៃចន្ទ ៣ រោច ខែភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវ និងថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៩ ។

ឧត្តមសេនីយ៍ឯកវេជ្ជបណ្ឌិតលី សុវណ្ឌ អគ្គនាយក អគ្គនាយកដ្ឋាន ភស្តុភារ- ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងជានាយកមន្ទីរ ពេទ្យ ព្រះកេតុមាលា បានស្វាគមន៍គណៈអធិបតី និងអង្គ ពិធី ព្រមទាំងរាយការណ៍នូវសមិទ្ធនានារបស់មន្ទីរពេទ្យ ដែលបាន និងកំពុង មានការអភិវឌ្ឍ លើការពិនិត្យ-ព្យាបាល ជំងឺជូនកង ទ័ព និងប្រជាពលរដ្ឋ ប្រកបដោយលក្ខណៈទំនើប រហ័ស ទាន់ ពេលវេលា ដែលឧបករណ៍ខ្លះ យើងបាននាំចូលថ្មីៗ មានបន្ទប់ល្អ ទើបជួសជុលសាងសង់ ព្រមទាំងមានបុគ្គលិកទៅទទួល ការបំប៉នជាញឹកញាប់ នៅបរទេស លើការពិនិត្យព្យា បាល-ជំងឺ ប្រកបដោយ ប្រសិទ្ធភាព ព្រមទាំងសេវាកម្មរហ័សទាន់ចិត្ត មិនឱយខ្នើសចិត្តអ្នកជំងឺ និងមានតម្លៃ សមរម្យសម្រា ប់ប្រជាពល រដ្ឋមកទទួលសេវាកម្មសម្រាកព្យាបាល នៅទីនេះ ។

លទ្ធផលដែលសម្រេចបានខាងនេះ ក៏បានការឧបត្ថម្ភគាំទ្រ ពីមិត្តបរទេស ថ្នាក់លើជួយជ្រោមជ្រែង និងការប្តេជ្ញាពុះពាររបស់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងបុគ្គលិក សហការគ្នាដោយរលូនទើបស្តែងចេញលទ្ធផលផ្លែផ្កាសម្រាប់មន្ទីរយោធាមួយនេះផងដែរ ។

ក្នុងឱកាសនោះដែរគណៈអធិបតីបានចែកជូនថវិកា៣មឺុនរៀល ឃីតមួយកព្ចាប់ដល់យោធិនរបួស-ជំងឺ ព្រមទាំងសួរសុខទុក្ខដល់គ្រែអ្នកជំងឺ និងពិនិត្យ ឧបករណ៍ បរិក្ខាទំនើបថ្មី ៗ ដែលមន្ទីរពេទ្យទិញយកប្រើប្រាស់ ក្នុងការពិនិត្យព្យាបាលជំងឺផងដែរ ៕ សុខដុម


ចែករំលែក៖