ភ្នំពេញ៖ សមត្ថកិច្ចប៉ុស្តិ៍ទួលទំពូងទី១ឃាត់ខ្លួនជនសង្ស័យម្នាក់លួចម៉ូតូចេញពីបន្ទប់ជួលបាន សម្រេចតែអកុសលម៉ូតូអត់ឆេះបណ្ដើរតាមផ្លូវនគរបាលឃាត់យកមកស្នាក់ការប៉ស្តិ៍តែម្ដងហេតុការនេះបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង៥និង០០នាទីទៀបភ្លឺថ្ងៃទី១៧ ខែ កញ្ញា ឆ្នាំ ២០១៩នៅចំណុចផ្លូវ៤៥៦ ស្ថិតនៅភូមិ៤ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ហឹល ថុល ភេទស្រី អាយុ ៣០ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅបន្ទប់ជួលផ្ទះលេខ៣៩C តាមផ្លូវ៤៥៤ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ សុខ ភ័ក្រ ភេទ ប្រុស អាយុ២៤ឆ្នាំខ្មែរ មានទីលំនៅ ផ្ទះលេខ២៥០ ផ្លូវ ផ្សារស្អាង ស្រុកស្អាង ខេត្តកណ្តាល ឃាត់ខ្លួនពីបទលួចមានស្ថានទម្ងន់ទោស(លួចម៉ូតូ) សម្ភារៈដកហូតរួមមាន : ម៉ូតូ០១គ្រឿងម៉ាកហុងដាស្គុបពី ពណ៌សពាក់ស្លាកលេខភ្នំពេញ១CG-៣២៩៥ ។
បើតាមប្រភពពត៌មានពីជនរងគ្រោះ បានប្រាប់អោយដឹងថាមុនកើតហេតុគាត់ជិះម៉ូតូមកធ្វើការមកដល់បន្ទប់ជួលម៉ោង៧និង០០នាទីយប់ហើយក៏បានចាក់សោកម៉ូតូត្រឹមត្រូវរួចទុកម៉ូតូនៅខាងក្រោមហើយដើរចូលបន្ទប់ដេកលុះព្រឹកឡើងថ្ងៃទី១៧ក៏ចេញទៅធ្វើការស្រាប់តែបាត់ម៉ូតូសង្ស័យចោរលួចប្រញ្ញាប់រត់ទៅដាក់ពាក្យបណ្ដឹងតែអ្វីនឹកមិនស្មានបែរជាឃើញម៉ូតូខ្លួននៅនគរបាលប៉ុស្តិ៍ទួលទំពូងទី១ទៅវិញហើយសួរនាំនគរបាលទើបដឹងថាចោរលួចម៉ូតូគាត់តាំងពីយប់ម្ល៉ះ ។ជាចុងក្រោយអរគុណដល់នគរបាលប៉ុស្តិ៍គ្មានអ្វីក្រៅពីលើកម្រាមដៃដប់នោះទេកុំអីច្បាស់ជាគ្មានអ្វីជិះទៅធ្វើការទេ ។
នគរបាលបានប្រាប់អយដឹងថាមុនកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍យើងល្បាតក្នុងមូលដ្ឋានដើម្បីបង្ការបទល្មើសលួច ឆក់ផ្សេងៗក្រោយមកក៏ប្រទះឃើញបុរស្នាក់បណ្ដើរម៉ូតូម៉ាកស្គុបពីពណ៍សហើយមានការសង្ស័យឃាត់ត្រួតពិនិត្យហើយនាំយកមកស្នាក់ការប៉ុស្តិ៍ដើម្បីសាកសួរនាំ ហើយបុរសបានឆ្លើយកុហកថាម៉ូតូបាត់កូនសោរួចក៏សួររកកាតគ្រីបុរសឆ្លើយថានៅផ្ទះរហូតមេឃភ្លឺក៏មានស្រ្តីម្នាក់បានមកដាក់ពាក្យបណ្ដឹងថាបាត់ម៉ូតូនៅមុខបន្ទប់ជួលរួចស្ដាប់ការៀបរាបត្រូវនិងម៉ូតូដែលនគរបាលយើងឃាត់បានក៏អោយស្រ្តីមើលម៉ូតូគាត់ក៏អអរផងយំផងថាជាម៉ូតូគាត់ពិតមែនយោងតាមកាតគ្រីម៉ូតូ និងបានសួរនាំបុរសអ្នកបណ្ដើរម៉ូតូម្ដងទៀតទើបឆ្លើយសារភាពខ្លួនជាអ្នកលួចនៅមុខបន្ទប់ជួលដោយម៉ូតូជាប់សោកហើយដយប្រើជើងធាក់ទើបម៉ូតូបាក់សោកនិងបណ្ដើរចេញមកចាំភ្លឺយកទៅជាងសោតែមកតាមផ្លូវក៏សមត្ថកិច្ចឃាត់ខ្លួនតែម្ដងទៅ បច្ចុប្បន្នជនសង្ស័យសមត្ថិច្ចឃាត់ខ្លួនជបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនរងចាំកសាកសងសំណុំរឿងបញ្ជូលទៅកាន់តុលាការចាត់ការតាមច្បាប់៕ សរស្មី