ព័ត៌មានទាន់ហេតុការណ៍៖

២១ឆ្នាំជាប់គ្នា អាកាសយានដ្ឋាននៅអាមេរិក ឈរលំដាប់លេខមួយ មានចំនួនអ្នកដំណើរច្រើនជាងគេបំផុត

ចែករំលែក៖

អាមេរិក មានពលរដ្ឋច្រើនលំដាប់ទី​៣លើពិភពលោក បន្ទាប់ពីចិន និង ឥណ្ឌា ប៉ុន្តែតម្រូវការធ្វើដំណើរ របស់ពលរដ្ឋអាមេរិក ក៏ដូចជាបណ្តាប្រទេស ចុះឡើងអាមេរិក មានចំនួនច្រើន ជាចិន និងឥណ្ឌាទៅទៀត ។ ចំណុចទាំងនោះហើយ បានអាកាសយានដ្ឋាន អន្តរជាតិ Hartsfield-Jackson Atlanta​ បំបែក ​ឯតទគ្គកម្ម ពិភពលោក ពីចំនួនអ្នកដំណើរ។

អាកាសយានដ្ឋានអន្តរជាតិ​ Hartsfield-Jackson Atlanta​ បន្តនាំមុខនៅក្នុងតារាងជាអាកាសយានដ្ឋាន មមាញឹកបំផុត​នៅលើ​ពិភពលោក រយៈពេល​២១ឆ្នាំជាប់គ្នា​​។

គេហទំព័រ News.com. au ​កាលពីថ្ងៃទី​១៨ ខែកញ្ញា​ បានដកស្រង​ទន្នន័យ របស់គណៈកម្មការអាកាសយានដ្ឋានអន្តរជាតិ​(ACI )​បានបញ្ជាក់ថា អាកាសយានដ្ឋាន​ Hartsfield-Jackson Atlanta ស្ថិតនៅក្នុងរដ្ឋ​ Georgia អាមេរិក​បានបំបែកឯតទគ្គកម្ម​ ២១ឆ្នាំជាប់គ្នា​ជាអាកាសយានដ្ឋាន​ដែលមានអ្នកដំណើរឆ្លងកាត់ច្រើនបំផុត​។

តាមរបាយការណ៍ នៅក្នុងឆ្នាំ​២០១៨ អាកាសយានដ្ឋានខាងលើបានស្វាគមន៍ អ្នកដំណើរ ១០៧លាននាក់​ ។ ក្នុងពេលនោះ​ចំនួនអ្នកដំណើរ​ទូទាំងពិភពលោក​នៅឆ្នាំ​២០១៨​មាន​៨,៨ ពាន់លាននាក់ ធ្វើដំណើរ​តាមយន្តហោះ​​ គឺកើនឡើង​៦,៤​ភាគរយ ប្រៀបធៀបនិងឆ្នាំ​២០១៧​។

លំដាប់ទីពីរគឺអាកាសយានដ្ឋានអន្តរជាតិ​ទីក្រុងប៉េកាំង មាន ១០១លាននាក់។ លំដាប់ទី​៣ គឺអាកាសយានដ្ឋាន​​អន្តរជាតិ​ ទីក្រុង Dubai អារ៉ាបរួម មានអ្នកដំណើរ​៨៩ លាននាក់ ។

អាកាសយានដ្ឋាន​ Hartsfield-Jackson Atlanta នាំមុខតែអ្នកដំណើរប៉ុណ្ណោះ​មិននាំមុខ​ពីចំនួនការហោះហើរទៅមកនោះឡើយ។ អាកាសយានដ្ឋានដែល មានយន្តហោះចេញចូលច្រើនបំផុត គឺអាកាសយានដ្ឋាន O’Hare ở Chicago អាមេរិក ដោយមាន ជើងហោះហើរ ទៅ-មក ដល់ទៅ​៩០៤លើក​ រួមទាំយន្តហោះ​ដឹកជញ្ជូនផងដែរនៅក្នុងឆ្នាំ​២០១៨ ៕


ចែករំលែក៖