ព័ត៌មានទាន់ហេតុការណ៍៖

តូចចិត្តខឹងឪពុកម្តាយមិនឲ្យលុយទិញខោអាវ ពេលបុណ្យភ្ជុំបិណ្ឌចងកសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តរតនគិរី៖ យុវជនម្នាក់ តូចចិត្តនិងឪពុកម្តាយមិនឲ្យលុយទៅទិញខោអាវស្លៀកពាក់ដើរលេងនាពេលបុណ្យភ្ជំបិណ្ឌនិងគេ ក៏សម្រេចចិត្តរត់ទៅ ធ្វើអត្តឃាតចងកស្លាប់ខ្លួនឯងទាំងនៅវ័យក្មេង។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃ​ព្រហស្បតិ៍ ៦រោច ខែ ភទ្របទ ឆ្នាំ កុ​រ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ ២០១៩ ត្រង់ចំណុចខ្ទមចាំចម្ការមួយកន្លែង ស្ថិតនៅក្នុងភូមិកុយ ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងឈ្មោះ ញ៉ាវ ចន្ទី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិគ្រឹង មុខរបរសិស្ស មានទីលំនៅភូមិ/ឃំុកើតហេតុខាងលើ។

សមត្ថកិច្ចបានបន្តថាក្រោយពីកម្លាំងជំនាញបានចុះទៅដល់ត្រួតពិនិត្យសាកសពឃើញថាជនរងគ្រោះពិតជាបានសម្លាប់ខ្លួនដោយសារធ្វើអត្តឃាតចង.កខ្លួនឯងពិតប្រាកដមែន ។

សាច់ញាតិប្រាប់ថា មូលហេតុជនរងគ្រោះខឹងសុំលុយឪពុកម្តាយទិញខោអាវមិនបាន ក៏គិតខ្លីរត់ទៅបញ្ចប់ជីវិតធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងតែម្តង។

សមត្ថកិច្ចជំនាញពិនិត្យរួចរាល់ ក៏បានប្រគល់សពឲ្យទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីទំនៀមទម្លាប់បងប្អូនជនជាតិដើមភាគតិចគ្រឹងផងដែរ៕ ជីវ័ន្ត


ចែករំលែក៖