ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសមានសតិមិនគ្រប់ម្នាក់ យកក្មេងអាយុ៩ខែ បោះចូលទឹកពាងស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើល

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ក្មេងប្រុសជាបងជីដូនមួយ មានសតិមិនគ្រប់ បានយកទារកអាយុ៩ខែ ទៅបោះចូលក្នុងទឹកពាង បណ្តាលឲ្យឈ្លក់ទឹកស្លាប់ក្រោយពេលដឹកបញ្ជូនយកទៅសង្គ្រោះ ខណ:ដែលឪពុកម្តាយមិននៅផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០១និង៣០នាទីរសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចក្នុងភូមិស្រែផ្សរ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

តាមការឲ្យដឹងពីសមត្ថកិច្ចស្រុកសំរោងទងថាក្មេងប្រុសជាបងជីដូនមួយមានសតិមិនគ្រប់នោះមានឈ្មោះវឿន វិសាល អាយុ១២ឆ្នាំ រស់នៅភូមិស្រែផ្សរ ឃំុក្រាំងអំពិល ស្រុកសំរោងទង បានចាប់ ក្មេងម្នាក់ឈ្មោះបូ ណាណាន់ ភេទ ប្រស អាយុ៩ខែ បោះចូលពាងទឹកខាងត្បូងផ្ទះជនរងគ្រោះបណ្តាលឲ្យស្លាប់នៅពេលឈ្មោះ ម៉ក់ យីម ភេទ ស្រី អាយុ៤៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាង ស្រង់ចេញពីពាងទឹក និងសាច់ញាតិដឹកទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដើម្បីសង្គ្រោះដែរ ប៉ុន្តែស្លាប់បាត់ទៅហើយ ។

បើតាមសម្តីរបស់លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺមានប្រសាសន៍ឲ្យដឹងថា ក្មេងទាំង២នាក់ និងជាបងប្អូនជីដូនមួយគ្នាទេ ហើយអាយុ១២ឆ្នាំ នោះ (វិបល្លាស) មានសតិមិនគ្រប់ហើយតែងតែមើលក្មេងតូចអាយុ៩ខែ រាល់ថ្ងៃដោយរពឹសពេកបានធ្លាក់ចូលក្នុងពាងទឹកបណ្តាលឲ្យស្លាប់តែម្តង ។

បន្ទាប់មកលោកបានពិភាក្សាជាមួយមន្ទីរសង្គមកិច្ចដែរ ទី១ វាជាអ្នកមើលថែរក្មេងហ្នឹង ហើយវាមិនប្រក្រតីទៀត មានការធ្វែសប្រហែស ឥឡូវបានប្រគល់ក្មេងអាយុ១២ឆ្នាំហ្នឹង ទៅឲ្យឪពុកម្តាយយកទៅផ្ទះវិញហើយ ៕ សេនាស័ក្តិ


ចែករំលែក៖