ព័ត៌មានទាន់ហេតុការណ៍៖

ផ្លោះរបងចូលផ្ទះអ្នកលក់ដូរ ចុងក្រោយជាប់ចោទរំលោភ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសម្នាកើត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ ផ្លោះរបងចូលផ្ទះរបស់ស្ត្រីម្នាក់ដែលជាអ្នកលក់ដូរទាំងកណ្តាលអធ្រាត្រចុងក្រោយរងការចោទប្រកាន់ថា ប៉ុនប៉ងចាបរំលោភសេពសន្ថវៈទៅវិញ ។

ជនសង្ស័យត្រូវបានបញ្ជូនពីមូលដ្ឋាអាវុធហត្ថក្រុងទៅទីបញ្ជាការដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ។

ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង០៣និង៣៨នាទីទៀបភ្លឺ ថ្ងៃទី១៩ ឈានចូលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ជនរងគ្រោះឈ្មោះ ចន្ទ័ឧត្តម ស្រីពេជ្រ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិ សង្កាត់ខាងលើ ។ ចំណែកជនសង្ស័យឈ្មោះ ឆន ក្តិប ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកដាច់ ឃុំលើកដែក ស្រុកលើកដែក ខេត្តកណ្តាល ។

ប្រភពពីសមត្ថកិច្ចស្រង់សំដីស្ត្រីជាម្ចាស់ផ្ទះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅវេលាខាងលើ ជនសង្ស័យបានលួចឡើងផ្លោះរបងផ្ទះរបស់ខ្លួនដោយបានចូលមកអង្រួនទ្វារ ឲ្យគាត់បើកតែគាត់មិនបើកឲ្យនោះទេ ។ ស្ត្រីជាម្ចាស់ផ្ទះបន្តថា ជននេះឲ្យគាត់បើកទ្វារឲ្យគេ ក្នុងគោលបំណងធ្វើសកម្មភាព ចាប់រំលោភសេពសន្ថវៈមកលើខ្លួន ។

ពេលនោះ ដោយមានការភិតភ័យគាត់មិនបានបើកទ្វារនោះទេ ហើយក៏បានរាយការណ៍មកសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ដើម្បីចាប់ជនសង្ស័យ ។

បើតាមមន្ត្រីអាវុធហត្ថមួយរូបបានបានឲ្យដឹងថា ក្រោយទទួលសេចក្តីរាយការណ៍អំពីសក្មភាពរបស់ជនសង្ស័យរួចមកហើយ ម្ចាស់ផ្ទះមិនព្រមបើកទ្វារឲ្យនោះ ជននេះ ត្រូវកម្លាំងមូលដ្ឋាន អ.ហក្រុងច្បារមន ឃាត់ខ្លួនបានពេលកំពុងតែធ្វើសកម្មភាពតែម្តង ។

បច្ចុប្បន្នជនសង្ស័យ រួមទាំងសម្ភារម៉ូតូ០១គ្រឿង ម៉ាកXR ពណ៌ខ្មៅពាក់ស្លាកលេខ កណ្តាល 1Y0412 បញ្ជូនមកបញ្ជាការដ្ឋាន អ.ហ ខេត្តកំពង់ស្ពឺ ដើម្បីអនុវត្ត តាមនីតិវិធីច្បាប់ ៕ សេនាស័ក្តិ


ចែករំលែក៖