ព័ត៌មានទាន់ហេតុការណ៍៖

កូនប្រសាត្រូវឪពុកក្មេកប្រើហិង្សាកាប់មួយដាវសាំម៉ូរៃរងរបួសធ្ងន់ដោយសារមានជម្លោះជាមួយប្រពន្ធ

ចែករំលែក៖

ខេត្តស្វាយរៀង​៖ ​បុរសជាកូនប្រសាម្នាក់បានរងរបួស ខណៈត្រូវឪពុកក្មេកទាញបានដាវសាំម៉ូរៃដេញកាប់បន្ទាប់ពីមានជម្លោះជាមួយប្រពន្ធយ៉ាងខ្លាំងកាលពីវេលាម៉ោង១០:និង៤០នាទីយប់ ថ្ងៃទី២០ ​ខែកញ្ញា​ ​ឆ្នាំ២០១៩ ​នៅចំណុចភូមិ​ដំ​ណា​ក់​កន្ទូ​ត​ ​ឃុំ​ស្វាយយា​ ​ស្រុក​ស្វាយជ្រំ​ ​ខេត្តស្វាយរៀង​ ។ ​

បើ​យោង​តាម​សមត្ថកិច្ច​មូលដ្ឋាន​ស្រុកបាន​ឲ្យ​ដឹង​ថា​ ​បុរសរងរបួសជាកូនប្រសាមានឈ្មោះ ​ប៉ែន​ ​សុខ​ ​ ​អាយុ​ ​២៨ឆ្នាំ ​ជនជាតិ​ខ្មែរ​ ​មុខរបរតម្បាញក្រមា ​មានទីលំនៅភូមិដំណាក់កន្ទូត ​ឃុំ​ស្វាយយា​ ​ស្រុក​ស្វាយជ្រំ​ ​ខេត្តស្វាយរៀង​ ។

ចំណែកឪពុកជាជនសង្ស័យមានឈ្មោះ យស់​ ​ខេន​ ​អាយុ ​៥៤ឆ្នាំ ​ជនជាតិ​ខ្មែរ​ ​មុខរបរធ្វើស្រែរស់ ក្នុងភូមិឃុំ​ ​ជាមួយគ្នា ក្រោយបង្កហេតុបានរត់គេចខ្លួនភ្លាមៗ ។

ប្រភពបន្តថា កូនប្រសារងគ្រោះត្រូវមួយដាវសាំម៉ូរៃចំកញ្ចឹងក ​ផ្នែក​ខាងឆ្វេង​ ​បណ្តបណ្តាលឲ្យរងរបួសដោយដើមហេតុបង្កឲ្យមានប្រើហិង្សានេះ​ដោយសារតែជនរងគ្រោះទើបមកពីភ្នំពេញហើយឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ​ខណៈ​នោះ​ឪពុកក្មេក​ ក៏បានបោះពាក្យសម្តីថា បើចុះចេញពីផ្ទះហើយ​កុំមក​វិញ​ធ្វើ​អី​ ​រហូតដល់​មានការ​ប្រតាយប្រតប់​គ្នា​រវាង​ឪ​ក្មេក​ ​និង​កូនប្រសា​តែ​ម្ដង ។

ក្រោយមក ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀភ្លាមៗផងដែរ ។

បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​វត្ថុ​តាង​ និង​ជនសង្ស័យ​ ៕ យឹមសុថាន


ចែករំលែក៖