ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈល្ងីល្ងើ៖ ​​​​ ឆ្កែចេះតែព្រុស មនុស្សចេះតែដើរ  !

ចែករំលែក៖

ទណ្ឌិត សម រង្ស៊ី កាន់តែព្រហើន និងច្រឡោងខាមមែនទែនហើយ ក្រៅពីប្រមាថប្រមុខរាជរដ្ឋាភិបាល មានសម្តេចតេជោហ៊ុន សែនជាប្រមុខមិនអស់ចិត្តបែរជាមក ប្រមាថព្រះចេស្តាព្រះមហាក្សត្រខែ្មរ ដែលប្រជាជនខ្មែរគ្រប់រូបគោរពជាទីសក្ការៈពេញនគរ ។

បើតាមនាយជាលគិតទង្វើរបស់ ទណ្ឌិត សម រង្ស៊ី  គឺជាភាពទល់ច្រកដែលបានបង្ហាញកាន់តែច្បាស់ ពោល គឺជាមេរោគចាស់ដែលធ្លាប់បានកើតមានតពីឪពុករបស់គាត់ ដែលក្បត់រាជបល្ល័ង្គក្នុងសម័យសង្គមរាស្រនិយម និងចង់ផ្តួលរាជរដ្ឋាភិបាលរបស់សម្តេចឪ ។

បើងាកមកមើលផែនការរបស់ទណ្ឌិត សម រង្ស៉ី ពេលនេះវិញគឺពួកគាត់កំពុងរៀបចំធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ មានសម្តេចតេជោហ៊ុន សែន ជាប្រមុខដែលមានកងទ័ពពេញដៃ និងមានប្រជាពលរដ្ឋគាំទ្រពេញប្រទេស។ ដូច្នេះប្រសិនបើទណ្ឌិត សម រង្ស៉ី វិលចូលប្រទេសនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខមែននោះ មិនខុសពីដើរចូលរណ្តៅដើម្បីកប់ខ្លួនឯងនោះទេ ពីព្រោះរាជរដ្ឋាភិបាលត្រូវតែអនុវត្តកាតព្វកិច្ចរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលក្នុងការទប់ស្កាត់អំពើរដ្ឋប្រហារជាដាច់ខាត ដើម្បីការពារសន្តិសុខជាតិ ការពាររាជបល្ល័ង្គនិងការពាររាជរដ្ឋាភិបាលជាឆន្ទ:របស់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជូនកាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ។

បើនាយជាលគិតមិនខុសទេនោះផែនការរដ្ឋប្រហាររបស់ទណ្ឌិត សម រង្ស៉ី ប្រៀបបានហួចហៅខ្យល់បានន័យថាហួចឲ្យតែឮ ខ្យល់ឯណាបក់មកតាមសំឡេងហួច ឬជាស្រមោលអន្ទោលតាមប្រាណ បានន័យថា ស្រមោល សម រង្ស៊ី ដល់ណា ស្រមោលគុកដល់ទីនោះ ព្រោះគាត់ត្រូវតុលាការកាត់ទោសរួចហើយ ។ ទាំងនេះក៏មិនខុសពំនោលចាស់    ថា​​​​​« ឆ្កែចេះតែព្រុស មនុស្សចេះតែដើរ»  ព្រោះទណ្ឌិតនេះស្រែកម្តងហើយម្តងទៀតថាបានចូលស្រុកថ្ងៃនេះថ្ងៃនោះតែតាមពិតមិនដូចការសន្យា គាត់ស្រែកឲ្យតែឮសំឡរង ប្រៀបដូចត្រដោក កោកៗ មិនសឹកត្រដោក បែរជាសឹកកក្របី ពោលបានន័យថា គ្មានអ្នកណាជឿគាត់ទៀតទេ ៕ នាយជាល

 


ចែករំលែក៖