ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខម្នាក់ដេកស្លាប់ក្នុងអង្រឹងសង្ស័យខ្យល់គរ

ចែករំលែក៖

ភ្នំពេញ៖ បុរសជាសន្តិសុខម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងអង្រឹងបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចឃ្លាំងមួយកន្លែងស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយសង្ស័យធ្វេីការហួសកម្លាំង ។

ជនរងគ្រោះម្នាក់នោះឈ្មោះពុត ភេន អាយុ៥១ឆ្នាំ មានទីលំនៅនៅក្នុងភូមិកូនក្អែក ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ហើយបានមកស្នាក់នៅធ្វើជាសន្តិសុខយាមឃ្លាំងខាងលើទើបបានរយៈពេល១ខែប៉ុណ្ណោះ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ថៅកែឃ្លាំងខាងលើបានជួលឲ្យជនរងគ្រោះយាមឃ្លាំងតែម្នាក់ឯងប៉ុណ្ណោះមិនបានរកសន្តិសុខម្នាក់ទៀតដើម្បីយាមផ្លាស់ប្ដូរវេនគ្នាឡើយ ហើយនៅវេលាយប់ថ្ងៃទី២១ ខែកញ្ញា ពុំដឹងថាគាត់មានរឿងអ្វីកើតឡើងនោះទេ ព្រោះគ្មានអ្នកនៅជាមួយ។រហូតដល់វេលាព្រឹកវេលាព្រឹកថ្ងៃទី២២ ខែកញ្ញា ខណៈដែលក្រុម
កម្មករសំណង់បានទៅធ្វើការនៅឃ្លាំងមួយនោះឃើញជនរងគ្រោះដេកនៅក្នុងអង្រឹង អត់ភ្ញាក់បើកទ្វារឲ្យចូលទៅធ្វើការក៏បានចូលទៅដាស់ស្រាប់តែប្រទះឃើញស្លាប់បាត់ទៅហើយ។

ប្រភពដដែលបានបន្តថា ពេលនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយលោកមេភូមិខាងលើបានរាយការណ៍ជូននគរបាលប៉ុស្តិ៍ចោមចៅ៣និងនគរបាលផ្នែកព្រ្មទណ្ឌខណ្ឌពោធិ៍សែនជ័យចុះទៅពិនិត្យមើលជាក់ស្ដែង ។ ភ្លាមៗនោះនគរបាលបានសន្និដ្ឋានជំហ៊ានដំបូងថា ជនរងគ្រោះស្លាប់ដោយសារតែជំងីគាំងបេះដូង រួចបានប្រគល់សពជូនក្រុមគ្រួសារដើម្បីនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ​


ចែករំលែក៖