ភ្នំពញ៖ បុរសម្នាក់មិនដឹងមានវិបត្តិអ្វី បានដើរឡើងស្ពានជ្រោយចង្វារួចលោតទឹកសម្លាប់ខ្លួនលិចបាត់រកមិនឃើញ បង្កការឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាព លរដ្ឋជាអ្នកដំណើរ។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោងជាង៣រសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតលើស្ពានជ្រោយចង្វាប៉ែកខាងលិច ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ប្រភពព័ត៌នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានដើរឡើងស្ពានជ្រោយចង្វា (ស្ពានមិត្តភាពកម្ពុជាជប៉ុន) ធ្វើដំណើរពីលិចទៅកើត
ខណះមកដល់ចំណុចលើស្ពាន បានទុកសាក់កាដូពណ៌ខ្មៅចោល រួចលោតសម្លាប់ខ្លួនពីលើស្ពានទៅក្នុងទន្លេលិចបាត់រកសពមិនឃើញ ។
សមត្ថកិច្ចបានឲ្យថា សម្ភារក្នុងសាក់កាដូនោះមាន៖ ខោអាវ និងសម្ភារ:មួយចំនួន។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទៅដល់ប្រមូលវត្ថុតាង ដើម្បីស្រាវជ្រាវ និងស្វែងរកបងប្អូនសាច់ញាតិ៕ ជ្រោយពេជ្រ