ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់លិខិតស្នើសុំទៅ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃកម្ពុជា ឱ្យបញ្ចប់គោរម្យងារជា “ឧកញ៉ា” របស់នាយទានហាននៃកងយោធពលខេមរភូមិន្ទចំនួន៧៥រូប ។
នេះបើយោងតាម លិខិតគោរពជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃកម្ពុជា ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ដែលទទួលបាននៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ នេះ ។
សម្តចតេជោ ហ៊ុន សែន ស្នើបែបនេះ គឺ យោងតាមសំណើរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ។
នាយទាហានទាំង៧៥រូប ដែលនឹងត្រូវបញ្ចប់គោរម្យងារជា “ឧកញ៉ា” មានរាយនាមដូចខាងក្រោម ៖