ភ្នំពេញ៖ កម្លាំងនគរបាល នៃអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ បញ្ជូនជនសង្ស័យ១០នាក់ ដែលពាក់ព័ន្ធបទល្មើស៣ ករណីផ្សេងគ្នា ទៅកាន់តុលាការ នៅព្រឹកថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០១៩នេះ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ។
ក្នុងបទល្មើសរបស់ជនសង្ស័យខាងលើរួមមាន ករណីទី១៖រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន, ករណីទី២៖ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, ករណីទី៣៖ លួច។
មន្ត្រីនគរបាលជំនាញ ផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខបានឲ្យដឹងថា ជនសង្ស័យទាំង១០នាក់នេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខបង្ក្រាបបានក្នុងមូលដ្ឋានកន្លងមក ហើយត្រូវបានបញ្ចាប់នីតិវិធីសាកសួរ និងកសាងសំណុំរឿងរួចរាល់ ។
ពួកគេក៏បានសារភាពថា ពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃនេះតែម្តង។
ជាមួយគ្នានោះ លោកវរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខទាំងអស់ សូមមេត្តាជួយសហការណ៍ និងផ្តល់ព័ត៌មានមកកម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យបានទាន់ពេលវេលាផងដែរ ៕ ជ្រោយពេជ្រ