ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលនៃគណ: អភិបាលរាជធានីភ្នំពេញ តែងតែរំលឹកដល់ មន្រ្តីក្រោមឪវាទ ទាំង១៤ខណ្ឌ ធ្វើយ៉ាងណា ដើម្បីកាត់បន្ថយការកក់ស្ទះចរាចរណ៍ និងរំដោះចិញ្ជើមផ្លូវ សម្រាប់រក្សាទុកជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរដោយថ្មើរ ឬជនពិការភាព ផងដែរ។ បន្ថែមទៀតនោះ ដើម្បីរក្សាចិញ្ជើមផ្លូវសាធារណៈ អោយមាន សោភ័ណ្ឌភាពស្អាត បរិស្ថានយើង រាជធានីភ្នំពេញយើង ប្រកបដោយសោភ័ណភាព និងផាសុខភាព។
ជាក់ស្ដែង នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានលើកឡើងថា ដោយមេីលឃេីញការខិតខំរបស់កងកំលាំខណ្ឌទួលគោក លោកបានបន្ថែមខ្នោះកង់ឡាន ចំនួន២០ទៀត ដេីម្បីចាប់ឡានចតខុសផ្លាកសញ្ញា ចតបញ្ច្រាស់ ចតគ្មានសណ្តាប់ធ្នាប់។
គួររំលឹកផងដែរ ចាប់ពីដើមខែកញ្ញា ឆ្នាំ២០១៩ រហូតមកទល់ថ្ងៃនេះផងដែរ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះប្រតិបត្តការ រៀបចំសណ្ដាប់ធ្នាប់ជារាល់ថ្ងៃ នៅតាមបណ្ដាមហាវិថីធំៗក្នុងមូលដ្ឋាន ដោយរថយន្តដែលចតលើចិញ្ជើម ចតខុសផ្លាកសញ្ញា ចតបញ្ច្រាស់ ចតគ្មានសណ្តាប់ធ្នាប់ កម្លាំងនគរបាល បានយកខ្នោះ ចាក់កង់រថយន្ត រួចរថយន្តមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីរង់ចាំម្ចាស់រថយន្តដោះស្រាយ និងផាកតាមនីតិវិធី ៕ស តារា