ភ្នំពេញ៖ នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង២០ និង០០នាទី ប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យ ០១នាក់ នៅចំណុចតាមផ្លូវ១៩៨២កែង២៦៥ផ្លូវ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ពាក់ពន្ធ័ករណីឆក់ទូរសព្ទ័ដៃ ពីជនរងគ្រោះកំពង់ជិះម៉ូតូកង់បីធ្វើដំណើរតាមផ្លូវ កាល់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ២២ និង០០នាទី បង្កឡើងដោយជនសង្ស័យ ០៣នាក់
រត់គេចខ្លួន០២នាក់ នៅចំណុចផ្លូវ២៧១ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជនសង្ស័យ០១នាក់ ឈ្មោះ គឹម ចន្ទ័ដារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ៧៤ ផ្លូវ១៣៨ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក (ឃាត់ខ្លួនមានសារធាតុញៀន) ,ជនសង្ស័យ ឈ្មោះ រ័ត្ន និងឈ្មោះ អាភាស់ (គេចខ្លួន) ។
ជនរងគ្រោះ០១នាក់ ឈ្មោះ យ៉ែម ស្រីមាន ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកKTVឌ្រីមវើល ស្នាក់នៅផ្ទះ១១១ ផ្លូវលំ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ សម្ភារៈបាត់បង់ ទូរសព្ទ័ដៃ០១គ្រឿង ម៉ាកអាយហ្វូនអ៊ិចអេសម៉េក និងសម្ភារៈដកហូត ម៉ូតូ០១គ្រឿង ម៉ាកឡែត ពណ៌ក្រហម លាយស ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ1F-748 និងទូរសព្ទ័ដៃ០១គ្រឿង ម៉ាកអាយហ្វូនស៊ីច បស់ជនសង្ស័យ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ចន្ទ លីហ្សា