ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊េរីទំនើបបើកបុកទំលុះរបងអង់តែនស្ថានីយទូរទស្សន៍ជាតិធ្លាយចូលក្នុង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តស៊េរីទំនើបម៉ាកអូរឌីA7បើកបោះពួយយ៉ាងលឿនដល់ផ្លូវ កោងបត់មិនទាន់ជ្រុលចង្កូតបុកទំលុះរបងអង់តែនស្ថានីយទូរទស្សន៍ជាតិធ្លាយពីម្ខាងទៅម្ខាង។

ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧៣ ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេរថយន្តស៊េរីទំនើបម៉ាកអូឌីA7 ពណ៌ស មួួយគ្រឿងពាក់ ស្លាកលេខភ្នំពេញ 2BA-8792 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧៣ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន ខណះមកដល់ចំណុចកើតហេតុ ដែលជាផ្លូវកោងបត់ចង្កូតមិនទាន់ជ្រុលទៅបុករបងអង់តែនស្ថានីយទូរទស្សន៍ជាតិពេញទំហឹងបណ្តាលធ្លាយពីម្ខាងទៅម្ខាងរថយន្តបង្ក ចូលទៅក្នុងផ្ទប់និងជើងជ្រែញបង្គូលអង់តែទៅមុលលែងរួច ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុចកើតហេតុដោយមានតំណាងខាងភាគីរថយន្ត បង្កបានចុះមកដល់នសម្របសម្រួលជាមួយខាងភាគីម្ចាស់ របងដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ ជ្រោយពេជ្រ


ចែករំលែក៖