ព័ត៌មានទាន់ហេតុការណ៍៖

ឥទ្ធិពលគ្រឿងញៀនធ្វេីឲ្យប្តីចាប់ អារកសម្លាប់ប្រពន្ធរួចអារកខ្លួនឯងតាមក្រោយ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ប្រេីប្រាស់គ្រឿងញៀនរហូតបាត់បង់ស្មារតីឈានទៅដល់ចាប់អារ.កសម្លាប់ប្រពន្ធខ្លួនស្លាប់យ៉ាងអាណោចអាធម័រួចអារកខ្លួនឯងតាមក្រោយបណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចមកទាន់ធាក់ទ្វារសម្រុកចូលទៅចាប់ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ នៅបន្ទប់ជួល ភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

ភាគីខាងប្តីមានឈ្មោះ យា វិត អាយុ៣០ឆ្នាំ មានទីលំនៅភូមិម៉ោងទ្រេត ឃុំសំបូរ ស្រុករមាសហែក ខេត្តស្វាយរៀង ។ ចំណែកប្រពន្ធស្លាប់ក្នុងថ្លុកឈាម ឈ្មោះ យិន ធិញ អាយុ៤២ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិថ្មី ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ប្តីញៀនថ្នាំ ផ្ទះជម្លោះជាមួយប្រពន្ធតាំងពីវេលាជិតភ្លឹថ្ងៃទី២៥នេះមកម្លេះ ខឹងសុំលុយទិញថ្នាំញៀនមិនបាន រហូតដល់វេលាម៉ោង៧ព្រឹក ស្រាប់តែអារកប្រពន្ធ ស្លាប់ក្នងថ្លុកឈាម ផ្អើលអ្នកជិតខាង រាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅអន្តរាគមន៍ ធាក់ទ្វារសម្រុកចូលជួយ តែប្រពន្ធស្លាប់ក្នុងថ្លុកឈាមទៅហើយ ប្តីរងរបួសធ្ងន់ ហៅរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យ ។

ករណីឃាតកម្មខាងលើ សមត្ថកិច្ចចុះទៅពិនិត្យ កោសល្យវិច័យ លើសាកសពស្ត្រីជាប្រពន្ធ រួចទំនាក់ទំនងទៅក្រុមគ្រួសារ មកទទួលដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកជនសង្ស័យដឹកយកទៅមន្ទីរពេទ្យ សមត្ថកិច្ចកសាងសំណុំរឿងតាមនីតិវិធី ៕សុខាសែនជ័យ​


ចែករំលែក៖