ព័ត៌មានទាន់ហេតុការណ៍៖

ដានី អារីយ៉ា បញ្ជាក់រឿងរូបថតរៀបការជាមួយយុទ្ធ ឋានៈ 

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលក្នុងចង្កោមអ្នកសិល្បៈ និងអ្នកគាំទ្រតារាសម្តែងស្រីកញ្ញា ដានី អារីយ៉ា និងលោក យុទ្ធ ឋានៈ ក្រោយពីពួកគេបានលេចចេញរូបថតក្នុងសម្លៀកបំពាក់មង្គលការ។ ការលេចចេញនេះបានធ្វើឲ្យមានការជជីកសួរជាច្រើនពីអ្នកសិល្បៈថាពួកគេកំពុងថតរូបមុនពិធីមង្គលការមកដល់នៅពេលខាងមុខ។

រូបថតស្លៀករ៉ូបនិងខោអាវមង្គលការ របស់ តារាស្រី ដានី អារីយ៉ា និងលោក យុទ្ធ ឋានៈ ត្រូវបានគេចែកគ្នាមើលពេញបណ្តាញសង្គម ប៉ុន្តែរូបថតរហូតលេចចេញថាមានដំណឹងរៀបការនោះ ត្រូវបានភាគីខាងស្រី បដិសេធ។ តារាស្រីរូបនេះបញ្ជាក់ថា ឈុតអាពាហ៍ពិពាហ៍នោះគឺស្ថិតក្នុងភាពយន្តថ្មីមួយរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដែលមាននាង និងលោក យុទ្ធ ឋានៈ សម្តែងរួមគ្នា។

នាងបញ្ជាក់ថារូបថតនេះទើបនឹងថតថ្មីៗ ហើយក៏មានអ្នកគាំទ្រជាច្រើនបានទាក់ទងសួរនាងតាមបណ្តាញសង្គម និងមានមិត្តរួមសិល្បៈមួយចំនួនខលសួរផងដែរ។ នាងថានាងបានស្គាល់ និងរាប់អានលោក យុទ្ធ ឋានៈជាច្រើនឆ្នាំ ហើយក្នុងនាមជាមិត្តភ័ក្កិប៉ុណ្ណោះ។

នាងថាការយល់ខុសនេះក៏ក្រោយពីនាង និងតួប្រុសលេចមុខរួមគ្នាញឹកញាប់ទាំងការបំពេញការងារសិល្បៈ និងការជួបជុំមួយចំនួន។ នាងបញ្ជាក់ថា នៅមិនទាន់មានម្ចាស់ចិត្តនោះដែរ ហើយប្រសិនបើមានក៏មិនខ្លាចនឹងបង្ហាញជាសាធារណៈនោះដែរ៕ វឌ្ឍនា


ចែករំលែក៖