ភ្នំពេញ៖ កាលពីវេលាម៉ោង ១១:១៥នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងព្រហ្មទណ្ឌខណ្ឌ៧មករាឃាត់ខ្លួនជនសង្ស័យម្នាក់ជាប់ពាក់ពន្ធ័ក្នុងហេតុការណ៍កាប់ចាក់គ្នាបណ្តាលឲ្យជនរងគ្រោះម្នាក់ដាច់កដៃនៅហាងអ៊ីនធឺណិតបង្កប់ល្បែងស៊ីសងផ្ទះលេខ 51Eo ផ្លូវ១៣៤សង្កាត់មនោរម្យហើយមិត្តភក្តិ ជនរងគ្រោះបានបើករថយន្តដឹកជនរងគ្រោះគេចបានបុករះផ្ទះប្រជនពលរដ្ធនៅក្បែរនោះទៀតប្រមាណជាង១០ថ្ងៃមុន ។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺឃាត់នៅក្នុងទីតាំងហាងអុិនធើណេត បង្កប់ល្បែងសុីសងខាងលើផ្ទាល់តែម្តង ។ ពេលនេះជនសង្ស័យត្រូវបាននាំមកសាកសួរនៅប៉ុស្តិ៍នគបាលសង្កាត់មនោរម្យ ៕ សសម