ព័ត៌មានទាន់ហេតុការណ៍៖

ពិធីបុណ្យភ្ជុំបិណ្ឌ ក្នុងខេត្តស្វាយរៀង ទទួលបានភ្ញៀវទេសចរជិត៤ពាន់នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ នាពិធីបុណ្យភ្ជុំបិណ្ឌ នៅឆ្នាំ២០១៩ រយះពេល៣ថ្ងៃមានក្នុងខេត្តស្វាយរៀង ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលមកទស្សនាកម្សាន្តនៅ តាមរម្មណីយដ្ឋាននានា គួរឲ្យកត់សំគាល់រហូតដល់ជិត៤ពាន់នាក់ ។

បើយោងតាមលោក វ៉ាន់ សារ៉ាត ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានឲ្យអ្នកសារព័ត៌មានដឹងថា តំបន់រមណីយដ្ឋានគឺមានជាច្រើន ដូចជារមណីយដ្ឋានទេសចរណ៍ ប្រាសាទបាសាក់ រមណីយដ្ឋានធម្មជាតិព្រៃកូនគគីរ និងរមណីយដ្ឋានធម្មជាតិទឹកវិលជាដើម ។

លោកបន្តថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលមកទស្សនាកម្សាន្តនៅតាមរម្មណីដ្ឋាននានា មានចំនួនសរុប៣,៥៦១នាក់ ស្រី១,៩៣៧នាក់ មានការកើនទ្បើងជាង ឆ្នាំ២០១៨ ចំនួន៧៩៣នាក់ ស្មើនឹ ២៨.៦៤% បើធៀបនឹងឆ្នាំ២០១៨ មានចំនួន ២,៧៦៨នាក់ ។

គួរបញ្ជាក់ថា ការកើនឡើងភ្ញៀវទេសចរ ដើរកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តនេះ ដោយសារការយកចិត្តទុកដាក់ ពីរដ្ឋបាលខេត្តស្វាយរៀង ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទីតាំងទេសចរណ៍នានាដូចជា ប្រាសាទព្រៃបាសាក់ជាដើម ព្រមទាំងការរៀបចំសណ្តាប់ធ្នាប់ និងការការពារសន្តិសុខបានល្អពីអាជ្ញាធរខេត្ត ក៏ដូចជាអាជ្ញាធរតាមមូលដ្ឋាន ៕ យឹម សុថាន


ចែករំលែក៖