ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍មាស សំអុល អគ្គនាយករង អគ្គ នាយកដ្ឋាន យោធសេវា ក្រសួងការពារជាតិ នាយក នាយកដ្ឋានបុគ្គលិក និងជាប្រធានអនុគណៈកម្មការជ្រើសរើសត្រួតពិ និត្យលក្ខណៈសម្បតិ្ត សិស្ស និស្សិតប្រឡងប្រជែងចូលសិក្សា ជំនាញយោធា បានក្រើនរំឮកថា: ” អ្នកចេះគឺជាប់ អ្នកមិនចេះមិនរៀនគឺធ្លាក់ “ការប្រឡងមិនមានការសូកប៉ាន់ឡើយ ។
លោកនាយឧត្តមសេនីយ៍មាស សំអុល មានប្រសាសន៍ ដូច្នេះក្នុងកិច្ចប្រជំុអនុគណៈកម្មការជ្រើសរើស និងត្រួតពិនិត្យលក្ខណៈសម្បតិ្តនិសិ្សត សិស្សមកបណ្តុះបណ្តាលវគ្គនាយទា ហានសកម្ម នាយទាហានទ័ពជើងគោក នាយទាហានបន្តវេន និងនាយទាហានជំនាញបច្ចេកទេសយោធា កាលពីថ្ងៃព្រហ ស្បតិ៍ ៥ កើត ខែអស្សុជ ឆ្នាំ កុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ ២០១៩ នៅសាលប្រជំុនាយកដ្ឋានបុគ្គលិកក្រសួងការពារជាតិ ។
អនុគណៈកម្មការជ្រើសរើសត្រួតពិនិត្យលក្ខណៈសម្បតិ និស្សិត សិស្ស ប្រឡងចូលសិក្សាវគ្គនាយនាយទាហានសកម្មជំនាន់ទី ២៤ វគ្គនាយទាហានទ័ពជើងគោកជំនាន់ទី ១២ វគ្គនាយទា ហានបន្តវេនជំនាន់ទី ១៣ និងវគ្គនាយទាហានបច្ចេកទេសយោធា ទៅតាមការកំណត់(សន្ទស្សន៍ និងលក្ខណជ្រើសរើស) ចាត់តាំងអនុវត្តតាមប្រកាសនិងកម្មវិធីជ្រើសរើសរបស់ក្រសួង ការពារជាតិស្តីពីការជ្រើសនិស្សិត សិស្ស ចាប់ពីថ្ងៃទី ១៩ ខែ កញ្ញាដល់ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ដោយមានសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិឡើងទៅ ។
វគ្គនាយទាហានសកម្មជំនាន់ទី ២៤ ចំនួន ២០០នាក់ វគ្គនាយទាហានទ័ពជើងគោកជំនាន់ទី ១២ ចំនួន២០០នាក់ វគ្គនាយទាហានបន្តវេនជំនាន់ទី ១៣ ចំនួន ២២០ នាក់និងវគ្គនាយទាហាន បច្ចេកទេសយោធា ចំនួន ៦០ នាក់ ។
បើតាមការឲ្យដឹងពីអនុគណៈកម្មការ ជ្រើសរើសតាមយោធភូមិភាគទាំង ៥ និងរាជធានីភ្នំពេញបានឲ្យដឹងថា មកដល់ ពេលនេះ ក្រុមការងារជ្រើសរើស មានសមាភាព ១២៧នាក់ចាប់ពីនាយកដ្ឋានបុគ្គលិក ក្រសួងការពារជាតិ រហូតដល់ក្រុម ការងារតំបន់ប្រតិបត្តិការសឹករង កំពុងតែមមាញឹកលើកិច្ចការនេះដោយរលូនផងដែរ ៕សុខដុម