ព័ត៌មានទាន់ហេតុការណ៍៖

ណាហ្គាវើលដ៍បេះដូងសប្បុរស សហការជាមួយអង្គការធីនឆាឡេនកម្ពុជាដើម្បីជួយដល់យុវជន-យុវនារីរងគ្រោះ

ចែករំលែក៖

រាជធានីភ្នំពេញ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ៖  “ណាហ្គាវើលដ៍បេះដូងសប្បុរស” ដែលជាក្រុមការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ កំពុងធ្វើការសហការជាមួយអង្គការធីនឆាឡេនកម្ពុជាដើម្បីជួយដល់យុវជន-យុវនារី និងសហគមន៍រងគ្រោះឲ្យកសាងជីវិតរបស់ពួកគេឡើងវិញតាមរយៈការឧបត្ថម្ភរយៈពេលមួយឆ្នាំរបស់ក្រុមហ៊ុនណាហ្គាវើលដ៍។ 

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៨ នៅ Brooklyn ក្នុងទីក្រុងញូវយ៉ក អង្គការធីនឆាឡេនសកល (Global Teen Challenge) មានមជ្ឈមណ្ឌលដែលជាសាខារបស់ខ្លួនចំនួន ១.៤០០ កន្លែងនៅក្នុង ១២៥ ប្រទេសទូទាំងពិភពលោករួមទាំងអង្គការធីនឆាឡេនកម្ពុជាដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨ និងកំពុងដំណើរការមជ្ឈមណ្ឌល ២ នៅភ្នំពេញថ្មី និងខេត្តតាកែវ។ ការឧបត្ថម្ភរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស នឹងផ្តោតទៅលើការមើលថែសុខភាព ការផ្តល់ប្រឹក្សា កម្មវិធីអក្ខរកម្ម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដូចជាជំនាញកាត់ដេរ បច្ចេកទេសធ្វើអេកូ-កសិកម្ម និងជំនាញជួសជុលម៉ូតូ ជាដើម។ 

លោក Pern Chen នាយកគ្រប់គ្រងក្រុមហ៊ុនណាហ្គាវើលដ៍ បានមានប្រសាសន៍ថា “យើងសង្ឃឹមថា ការសហការជាមួយអង្គការធីនឆាឡេនកម្ពុជានេះ នឹងជួយដល់យុវជន-យុវនារីទាំងនេះកសាងជីវិតរបស់ពួកគេឡើងវិញ។ ប្រទេសកម្ពុជាមានប្រជាជនវ័យក្មេងច្រើន និងប្រជាជនអាយុក្រោម ៣៥ ឆ្នាំជាង ៧០%។ ការវិនិយោគទៅលើយុវជន-យុវនារីកម្ពុជា គឺជាការវិនិយោគទៅលើអនាគតរបស់ប្រទេសកម្ពុជា។ យើងសង្ឃឹមថា ការឧបត្ថម្ភរបស់យើងនឹងជួយឲ្យពួកគេក្លាយជាអ្នកពូកែដ៏មានសក្តានុពលដែលពួកគេនឹងអាចជួយដល់គ្រួសារ និងសហគមន៍របស់ពួកគេបាន”។ ​លោកក៏បានបន្ថែមផងដែរថា បុគ្គលិកណាហ្គាវើលដ៍ក៏បានគាំទ្រដល់គំនិតផ្តួចផ្តើមនេះផងដែរដោយពួកគេបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនសម្រាប់កម្មវិធីអាហារូបករណ៍នេះ។

ដើម្បីផ្តល់ក្តីសង្ឃឹមដល់ជីវិតរបស់យុវជន-យុវនារីដែលមានបញ្ហាហិរញ្ញវត្ថុ ណាហ្គាវើលដ៍បេះដូងសប្បុរសក៏បានសហការជាមួយអង្គការជាច្រើនទៀតផងដែរ ដូចជា អង្គការ Cambodia Outreach នៅក្នុងកម្មវិធី Children@Risk ដើម្បីជួយដល់កុមារក្រីក្រឲ្យបញ្ចប់ការសិក្សាកម្រិតវិទ្យាល័យ។ 

ជាផ្នែកមួយនៃការងារទំនួលខុសត្រូវឆ្ពោះទៅរកការកសាងប្រទេសជាតិប្រកបដោយនិរន្តរភាព ណាហ្គាវើលដ៍បេះដូងសប្បុរសតែងតែចុះទៅតាមសហគមន៍យ៉ាងទៀងទាត់ដោយផ្តោតទៅលើការលើកកម្ពស់វិស័យអប់រំ ការចូលជិតសហគមន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថានដែលបានផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាដែលជួបការលំបាកជាង ២០៤.០០០ នាក់គិតមកដល់បច្ចុប្បន្ន។ 

    ###

អំពីក្រុមការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស 

ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ ១៩៩៥ ណាហ្គាវើលដ៍ បាន និងកំពុងធ្វើសកម្មភាពសង្គមប្រកបដោយទឹកចិត្តសប្បុរស និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសកម្ពុជាប្រកបដោយភាពវិជ្ជមាន។ ក្នុ​ងខែមីនា ឆ្នាំ​ ២០១៤ ក្រុមការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស ត្រូវបានបង្កើតឡើងដោយបុគ្គលិកណាហ្គាវើលដ៍ដែលមានការគាំទ្រយ៉ាងពេញទំហឹងពីក្រុមហ៊ុនណាហ្គាវើលដ៍ដើម្បីលើកកម្ពស់ការធ្វើការស្ម័គ្រចិត្តសម្រាប់សង្គមកម្ពុជាទាំងមូល។ 

សម្រាប់សំណួរទាក់ទងនឹងការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងមកកាន់ ៖ 

Ms. Melanie Loong

Senior Marketing Communications Manager

Tel: (+855) 10 737 684

Email: melanieloong@nagaworld.com

កញ្ញា ភោគ សូលីនដា

Brand Executive, Marketing Communications

Tel: (+855) 15 61 88 86 

Email: phouksolinda@nagaworld.com


ចែករំលែក៖