ភ្នំពេញ៖ មែកដើមពោធិ៍បាក់ធ្លាក់សង្កត់លើខ្សែភ្លើងបណ្តាលឲ្យ ឆ្លងចរន្តអគ្គិសនី កើតជាអគ្គិភ័យ ត្រូវបានរថយន្តពន្លត់អគ្គិភ័យបាញ់ពន្លត់អស់មួយរថយន្តទើបរលត់ ។
ហេតុការណ៍នេះ បានកាលពីម៉ោង១០ព្រឹក ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះសុធារស កែង វិថីព្រះសីហនុ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុឲ្យដឹងថា នៅមុនពេលកើតហេតុ គឺដោយសារតែមែកដើមពោធិ៍បានបាក់សង្កត់ធ្លាក់មកលើខ្សែភ្លើង ដែលនៅក្រោមមែកនោះបណ្តាលឲ្យឆ្លងចរន្តអគ្គិសនីកើតជាចេញផ្សែងបង្កជាអគ្គិភ័យ ភ្លាមៗនោះប្រជាពលរដ្ឋដែលឃើញហេតុការណ៍នៅក្បែរនោះ បានយកបំពង់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ភ្លើង ហើយភ្លើងនៅតែមិនរលត់ ក៏បានទាក់ទហហៅរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបាញ់ពន្លត់អស់មួយរថយន្តទើបរលត់ទាំងស្រុង ៕ ជ្រោយពេជ្រ