ព័ត៌មានទាន់ហេតុការណ៍៖

ជិតដល់បោះឆ្នោត លោកត្រាំចាត់វិធានការទៅលើ​បេក្ខភាព ដែលលេចផ្លោជាងខ្លួន

ចែករំលែក៖

វិវាទផ្ទៃក្នុងអ្នកនយោបាយអាមេរិក បានរាលដាលដល់ក្រៅប្រទេសហើយ ដែលពីមុនមកមិនដែលមានឡើយ ។ កាលពីបោះឆ្នោត នៅឆ្នាំ​២០១៦ លោកត្រាំទទួលរងការថ្កោលទោសយ៉ាងខ្លាំង ដោយឲ្យរុស្ស៊ីលូកដៃចូលកិច្ចការបោះឆ្នោតអាមេរិក វាយប្រហារទៅលើបេក្ខភាព លេចធ្លោជាងខ្លួន ។ នៅក្នុងការបោះឆ្នោតឆ្នាំ​២០២០ ខាងមុខ លោកត្រាំ ក៏បានងាកទៅរកចិន​ អ៊ុយក្រែន វាយប្រហារទៅលើបេក្ខភាព ដែលអាចយកឈ្នះលោក ត្រាំ បានគឺ​ លោកJoe Biden ។

លោក ដូណាល់ ត្រាំ បានអំពាវនាវ ឲ្យ ប្រទេសចិននិងអ៊ុយក្រែន ស៊ើបអង្កេតលើក្រុមគ្រួសារ Biden ក្នុងពេលដែល ការគាំទ្រ​បេក្ខភាពប្រធានាធិបតី Joe Biden កាន់តែកើនឡើង​សម្រាប់ការបោះឆ្នោតនៅក្នុងឆ្នាំ​២០២០ ដែលជាការគំរាមកំហែង ដល់តំណែងប្រធានាធិបតី របស់លោកត្រាំក្នុងអាណត្តិទី​២ ។ ទាំងនោះហើយលោកត្រាំ​បានរកគ្រប់វិធីសាស្ត្រដើម្បី​ បំផ្លាញ គូប្រជែងរបស់ខ្លួន។

ប្រធានាធិបតី ដូណាលត្រាំ បានអំពាវនាវដល់ បរទេសជ្រៀតជ្រេកចូលកិច្ចការបោះឆ្នោត​អាមេរិក នៅឆ្នាំ​២០២០ ដោយស្នើដល់ចិន និងអ៊ុយក្រែន បើកការស៊ើបអង្កេតទៅលើ លោក Joe Biden ​និងគ្រួសារ ។ កាលពីបោះឆ្នោតឆ្នាំ​២០១៦ លោកត្រាំបានយកឈ្នះ​ បេក្ខភាពល្បីល្បាញលោកស្រី ហ៊ីលឡារី គ្លីនតុន ក៏ដោយសារតែការស្នើឲ្យស្រាវជ្រាវ ករណីប្រើប្រាស់អ៊ីម៉ែលផ្ទាល់ខ្លួននោះដែរ​។

មុនពេលឡើងយន្តហោះទៅបំពេញការងារ​ក្នុងទីក្រុង​ Florida ​នៅថ្ងៃទី​៤ ខែតុលា ប្រធានាធិបតី ដូណាលត្រាំ​បានស្នើដល់ ទីក្រុងប៉េកាំងគួរតែស្រាវជ្រាវ លោក​ Biden និងកូនប្រុស​ Hunter ​ ដោយអ្វីដែលបានកើតឡើងនៅចិន មិនខុសពីអ្វីដែលបានកើតឡើងនៅអ៊ុយក្រែននោះឡើយ។

លោកត្រាំបានចោទប្រកាន់ លោក Biden ​ថាបានជួយការងាជំនួញរបស់កូនប្រុសនៅក្នុងប្រទេសអ៊ុយក្រែន និងចិន​ ប៉ុន្តែ លោកមិនអាចបង្ហាញភស្តុតាងបញ្ជាក់ពីការពិតនោះឡើយ។ សូមបញ្ជាក់ផងដែរថា កាលពីឆ្នាំ​២០១៦ មុនពេលឈានដល់បោះឆ្នោត លោកដូណាលត្រាំ​ក៏បានអបអរសាទរដល់ ហែកឃឺ បរទេសដែលបានវាយប្រហារលួច អ៊ីម៉ែល ជាង​៣សែន របស់លោកស្រី ហ៊ីលឡារីគ្លីនតុន ធ្វើឲ្យលោកស្រី ត្រូវរងការស៊ើបអង្កេត​ ដែលជាហេតុធ្វើឲ្យការគាំទ្រធ្លាក់ចុះពេលបោះឆ្នោតប្រធានាធិបតី ៕


ចែករំលែក៖