ព័ត៌មានទាន់ហេតុការណ៍៖

មេទ័ពអ៊ីរ៉ង់ ដែលមានបទពិសោធខ្ពស់ស្ថិតនៅក្នុងគោលដៅធ្វើឃាត

ចែករំលែក៖

វិវាទរវាងអ៊ីរ៉ង់ នឹងបណ្តាប្រទេសនៅក្នុងតំបន់ កាន់តែកើនឡើងខ្ពស់ ពិសេសជាមួយអ៊ីស្រាអែល និងអារ៉ាប៊ី សាអូឌីត​​ ក្រោយពេលបណ្តាប្រទេសលោកខាងលិច ចោទអ៊ីរ៉ង់ជាអ្នកវាយប្រហារ​ ។

អាមេរិក និងអ៊ីស្រាអែល អារ៉ាប់ នៅតែមិនអាច វាយប្រហារអ៊ីរ៉ង់​បានឡើយ ដោយអ៊ីរ៉ង់ មានមន្ត្រី អ្នកឯកទេសយោធាដែលមានបទពិសោធនៅក្នុងការធ្វើសង្គ្រាមខ្ពស់ ។ ពេលថ្មីៗនេះអ៊ីរ៉ង់ បានចោទប្រកាន់អ៊ីស្រាអែល​ប៉ុនប៉ងធ្វើឃាត​មេបញ្ជាការ​កងទ័ពបដិវត្តន៍ឥស្លាមអ៊ីរ៉ង់​ ។

រដ្ឋាភិបាលទីក្រុងតេអ៊ីរ៉ង់បានចោទប្រកាន់ ភ្នាក់ងារសម្ងាត់អ៊ីស្រាអែល ពីបទឃុបឃិតធ្វើឃាតមេបញ្ជាការកងទ័ពពដិវត្តន៍​ឥស្លាមអ៊ីរ៉ង់IRGC ។ ការចោទប្រកាន់ខាងលើធ្វើឡើងក្រោយពេលដែល​ ក្រសួងសន្តិសុខជាតិអ៊ីរ៉ង់​ បានរារាំង​ការប៉ុនប៉ងធ្វើឃាតឧត្តមសេនីយ៍ Soleimani ។ ជាមួយគ្នានោះ ក្រុមសន្តិសុខអ៊ីរ៉ង់​ចាប់បានជនសង្ស័យ​៣នាក់ផងដែរ។

កម្លាំងទាហានបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ ​IRGC ​កាលពីថ្ងៃទី​១០ ខែតុលា បានបញ្ជាក់ថា ក្រុមចារកិច្ចអ៊ីស្រាអែល និងប្រទេសមួយចំនួននៅតំបន់អារ៉ាប នៅពីក្រោយការប៉ុនប៉ងធ្វើឃាត់ ឧត្តមសេនីយ៍​ Qassem Soleimani ​មេបញ្ជាការ​ IRGC ។

ប្រធានក្រុមចារកិច្ច នៃកម្លាំងបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ លោក​ Hossein Taeb ​បានឲ្យដឹងថា គម្រោង របស់ក្រុមភេរវកម្មគឺបង្កៃគ្រាប់បែកបំផ្ទុះ ទីតាំងដែល ឧត្តមសេនីយ៍ Soleimani ចូលរួមពីធីបុណ្យ​ Ashura ​របស់សាសនាឥស្លាម និកាយស៊ីអ៊ីត​​ កាលពី ខែកញ្ញា ។ ក្រុមភេរវកម្មបានប្រើប្រាស់​ រំសេវ​ប្រមាណ​៥០០គីឡូក្រាម សម្រាប់វាយប្រហារធ្វើឃាតខាងលើ​ ។

អ៊ីរ៉ង់​បានចោទប្រកាន់ ភេរវករ​៣នាក់ដែលចាប់បាននោះ ឡើងគម្រោងវាយប្រហារ តាមការបញ្ជារបស់ក្រសួងចារកិច្ចអ៊ីស្រាអ៊ែល​និងប្រទេសអារ៉ាប។ គម្រោងធ្វើឃាតខាងលើ បានរៀបចំជាច្រើនឆ្នាំកន្លងមក​ ប៉ុន្តែមិនទាន់មានឱកាសនៅក្នុងការវាយប្រហារ ​៕


ចែករំលែក៖