ខេត្តព្រះសីហនុ៖ រសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជូនជនសង្ស័យ ចំនួន៤នាក់ ពាក់ព័ន្ធទៅនឹងករណីប្រើប្រាស់គ្រឿងញៀន និងបង្កអសន្តិសុខ នៅក្នុងភូមិ ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចនៅពេលយប់ ទៅកាន់សាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោស ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្សយ័ត្រូវបានឃាត់ខ្លួនកាលពីយប់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ នៅចំណុចក្រុមទី៤២ ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ ។
យោងការបញ្ជាក់ពីមន្រ្តីពន្ធនាគារខេត្ត បានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង០៤នាក់ មានម្នាក់ គឺជាមុខសញ្ញាចោរប្លន់ ទើបចេញពីពន្ធនាគារ មានឈ្មោះ
១/ ឈ្មោះ ហាយ សុផារ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុមទី៤២ ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ។
២/ ឈ្មោះ គង់ ដារិទ្ធ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ក្រុមទី៤២ ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ (មុខសញ្ញាចោរប្លន់) ។
៣/ ឈ្មោះ គង់ ណេត ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីកន្លែងកំណើត ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ ។
៤/ ឈ្មោះ ផេង ណារិទ្ធ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ទីលំនៅបច្ចុប្បន្ន ក្រុមទី៤២ ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ ៕ ឆ្លាម សមុទ្រ