ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរស័ព្ទដៃពីនារីម្នាក់បានសម្រេច ត្រូវបាននគរបាលបង្ក្រាបទាំងសម្បុក

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យចំនួន៥នាក់ ត្រូវបាននគរបាលចាប់ខ្លួនវេលាម៉ោង២៣ និង៤៥នាទី ថ្ងៃទី៥ ខែតុលា​ ឆ្នាំ២០១៩​ នៅចំណុចដីវាលភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ក្រោយពីពួកគេធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់បានសម្រេចកាលពីវេលាម៉ោង២០ ថ្ងៃទី៥ ខែតុលា ​ឆ្នាំ២០១៩​ នៅចំណុចប្រកចូលព្រលានយន្តហោះ លើផ្លូវសហព័ន្ឋរុស្សី ស្ថិតក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចប្រាប់ថា ជនសង្សយកទី១៖ ឈ្មោះ ណាត ទិត្យ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិត្រពាំងថ្លៃ សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ ទី២៖ ឈ្មោះ ផាន់ សុខកែវ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ ទី៣៖ ឈ្មោះ ស៊ីម ចិត្រា ហៅឈីន ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរបុគ្គលិកអនាម័យ រស់នៅ ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ ទី៤៖ ឈ្មោះ ជា វណ្ណារាជ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិត្រពាំងថ្លៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទី៥៖ សែម សង្ហា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិត្រពាំងថ្លៃសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ មធ្យោបាយ ម៉ូតូ០១គ្រឿង ម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញHR-8830 ។

ជនរងគ្រោះឈ្មោះ ញាណ សោភា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅបន្ទប់ជួល ភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ សម្ភារបាត់បង់៖ ទូរស័ព្ទដៃមួយគ្រឿង ម៉ាកអាយហ្វូន ស៊ីកផ្លាស ពណ៌ទឹកមាស ប្រើស៊ីមកាតលេខ ០៨១៣៩៦២៩១ ដកហូតបាន និងប្រគល់ជូនជនរងគ្រោះវិញ ។

ប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកើតហេតុថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង២១ និង០០នាទីជនរងគ្រោះ បានធ្វើដំណើរចេញកន្លែងធ្វើការប៉ូច្រកចូលផ្សារព្រៃទា គោលដៅត្រឡប់ទៅបន្ទប់ជួលវិញលុះពេលជិះដល់ចំណុចកើតហេតុខាងលើស្ថិតក្នុងភូមិក្បាលដំវិ២ សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ ស្រាប់តែជនសង្ស័យចំនួន២នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ1HR-8830 មកពីក្រោយជនរងគ្រោះដែលកំពុងជិះម៉ូតូបណ្តើរ និងនិយាយទូរស័ព្ទបណ្តើរ ហើយជនសង្ស័យបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីជនរងគ្រោះបានសម្រេចរួចគេចខ្លួនតែម្តង ។

ក្រោយកើតហេតុភ្លាមជនរងគ្រោះបានមកដាក់ពាក្យនៅប៉ុស្តិ៍រដ្ឋបាលកាកាបទី២ដើម្បីសុំការអន្តរាគមន៍ ។

សមត្ថកិច្ចបានឲ្យដឹងថា​ ក្រោយពីទទួលពាក្យបណ្តឹងជនរងគ្រោះ និងស្គាល់ពិនភាគកម្លាំងក៏បានចេញល្បាតក្នុងមូលដ្ឋានស្រាប់តែទទួលព័ត៌មាន និងកំណត់មុខសញ្ញា បានទើបចុះទៅឃាត់ជនសង្ស័យទាំងពីរនាក់ រួមទាំងបក្ខពួក០៣នាក់ផ្សេងទៀត កំពុងសម្ងំប្រើប្រាស់គ្រឿងញៀន នៅចំណុចដីវាលភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ វេលាម៉ោង២៣ និង៤៥នាទី ថ្ងៃដដែល ហើយក៏នាំមកប៉ុស្តិ៍ដើម្បីសាកសួរ ។

បន្ទាប់ពីសាកសួររួច ជនសង្ស័យឈ្មោះ ផាន់ សុខកែវ និងឈ្មោះ ណាត ទិត្យ បានឆ្លើយសារភាពថា ពួកខ្លួនទាំងពីរនាក់ពិតជាបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីជនរងគ្រោះពិតប្រាកដមែន ដោយឡែកជនសង្ស័យបីនាក់ផ្សេងទៀត គ្រាន់តែជាអ្នកប្រើប្រាស់គ្រឿងញៀនជាមួយពួកខ្លួនប៉ុណ្ណោះ ។

បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ខាងលើរួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅផ្នែកជំនាញដើម្បីកសាងសំណុំរឿងដើម្បីចាត់ការតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖