ព័ត៌មានទាន់ហេតុការណ៍៖

កូនអកត្តញ្ញូសម្លាប់ម្ដាយខ្លួនឯង នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ កូនតិរច្ឆានហ៊ានលើកដៃសម្លាប់ម្ដាយខ្លួនឯងស្លាប់ក្នុងថ្លុកឈាម ។

ហេតុការណ៍ឃាតកម្មនេះ បានកើតឡើងកាលពីវេលាម៉ោង ១៤និង១០នាទី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ នៅចំណុចក្រោមផ្ទះជនរងគ្រោះ ឈ្មោះក្ដុល អាង ភេទស្រី អាយុ ៥៤ឆ្នាំ ភូមិអូរគន្ធរត្បូង សង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីឃាតកម្មនេះ បង្កឡើងដោយជនសង្ស័យឈ្មោះសឿន យឿន ហៅក្រៅ ឌឿន ភេទ ប្រុស អាយុ ២៧ ឆ្នាំ ត្រូវជាកូនបង្កើត ( ចាប់ឃាត់ខ្លួន ) បានយកចបកាប់ដី វាយទៅលើជនរងគ្រោះឈ្មោះ ក្ដុល អាង ភេទស្រី អាយុ៥៤ ឆ្នាំ (ជាម្តាយបង្កើត) រងរបួសត្រង់ក្បាល និងដៃ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែង ។ មូលហេតុជនសង្ស័យខឹងម្តាយស្តីបន្ទោស ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយកើតហេតុ បានឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ រួចបញ្ជូនទៅសួរនាំ និងកសាងសំណុំរឿងតាមនីតិវិធី ។

លោក ញែម ឈុនលី អធិការក្រុងស្ទឹងសែន បានឲ្យដឹងនៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ថា ចំពោះករណីនេះជនសង្ស័យ បញ្ជូនទៅស្នងការខេត្តនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩៕ប៊ុនរិទ្ធី


ចែករំលែក៖