ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងធ្លាក់ជាប់ៗគ្នាបណ្ដាលឲ្យដាច់ផ្លួវ២ខ្សែនៅភូមិប៉ាហ៊ីត្បូង

ចែករំលែក៖

ខេត្តប៉ៃលិន៖ ផ្លួវកៅស៊ូ២ខ្សែ មួយខ្សែប្រវែង៣០ ម៉ែត្រ មួយខ្សែទៀតប្រវែង៥០ម៉ែត្រ រងការខូចខាតដោយសារភ្លៀងធ្លាក់ទឹកហូរ ខ្លាំងបណ្ដាលឲ្យដាច់ផ្លូវកៅស៊ូជាដុំៗ ។បើតាមពលរដ្ឋដែលធ្ចើដំណើរឆ្លង កាត់តាមបណ្ដោយផ្លួវនេះបានឲ្យដឹងថា ផ្លូវ២ខ្សែនេះ ពេលពួកគាតធ្វើដំណើមួយដងៗ ពិបាក ទៅមក ពួកគាត់សូមសំណូមពរ ឲ្យអាជាធរថ្នាក់សង្កាត់ ក្រុង ជួយជួសជុលផ្លួវ២ខ្សែនេះផង ។

មសំដីមន្ដ្រីជំនាញក្រុងប៉ៃលិនម្នាក់បានប្រាប់ថា ផ្លូវកៅស៊ូ២ខ្សែ ដែលរងការខូចដាក់ដោយសារ ភ្លៀងធ្លាក់ជាប់ៗគ្នា បណ្ដាលឲ្យទឹកហូរដាច់នោះ នៅចុងខែវិច្ឆិកា ជិតចួលខែធ្នូ ក្រុមការ
ងារ នឹងយកគ្រឿងចក្រយកមក ឆូសឆាយ ជួសជុលឆាប់ៗហើយ ៕ ស សារ៉េត


ចែករំលែក៖