ខេត្តឧត្តរមានជ័យ៖ ស្រ្ដីម្នាក់បានធ្វើ អត្តឃាតចងកសម្លាប់ខ្លួន នៅលើផ្ទះ កាលពី ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិបុស្បុវ សង្កាត់បុស្បុវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អាន់ ចិន ភេទស្រី អាយុ ២៣ឆ្នាំ រស់នៅភូមិឃុំខាងលើ។
ដោយមូលហេតុ សុំប្រាក់ម្តាយទិញមី ហូបតែម្តាយពុំបាន អោយ ហើយស្តីបន្ទោសបន្ទេចបន្ទួច ក្រោយមកក៏សម្រេចចងកសម្លាប់ខ្លួននិងខ្សែគោ ខាងលើធ្នឹមផ្ទះតែម្តង ។
សមត្ថកិច្ចបន្តថា ក្រោយកើតហេតុ កម្លាំងជំនាញ និងកម្លាំងខេត្ត សហការជាមួយកម្លាំងប៉ុស្តិ៍ នគរបាល បានទៅដល់កន្លែងកើតហេតុ និងពិនិត្យភិនភាគសាកសពឃើញថា ជនរងគ្រោះពិតជាចងក សម្លាប់ខ្លួនឯងពិតប្រាកដមែន ។
បច្ចុប្បន្ន សមត្ថកិច្ចប្រគល់សាកសព ជូនទៅក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី ៕ ប៉ែន នួន