ខេត្តឧត្តរមានជ័យ ៖ កងកម្លាំងមូលដ្ឋានកង រាជអាវុធហត្ថស្រុកអន្លង់វែ បានសហការជាមួយជំនាញ រដ្ឋបាលព្រៃឈើ ថ្ងៃ៩ ខែតុលា ឆ្នាំ២០១៩ នេះបានចាប់រថយន្ដម៉ាក យីឌុប ដឹកឈើមួយគ្រឿងនៅ ចំណុចភូមិអូរគគីលើ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។
សមត្ថកិច្ចបានអោយដឹងថា កម្លាំងអាវុធហត្ថស្រុកអន្លង់ វែងចំនួន២នាក់ ដឹកនាំដោយលោក អនុសេនីយ៍ឯក ហើន សំបោន មេបញ្ជាការរង កងរាជអាវុធហត្ថស្រុកអន្លង់វែង បានសហការជាមួយកម្លាំង រដ្ឋបាលព្រៃឈើចំនួន៤នាក់ ដឹកនាំដោយលោកវន វន្នី នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង និងដោយមានការ សម្របសម្រួលដោយ លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តឧត្តរមានជ័យ បានចុះឃាត់រថយន្តម៉ាក យីឌុបចំនួន០១គ្រឿង ពាក់ស្លាកលេខ ៣ A. ១៧៤៥ តាកែវបើកបរដោយ ឈ្មោះ កែវ សុឃាង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិកញ្ច ឃុំ អង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ បានដឹកឈើប្រភេទផ្ទះ ចាស់ ពីស្រុកត្រពាំងប្រាសាទ ឆ្លងងកាត់ទីរួមស្រុកអន្លង់វែង នៅត្រង់ចំណុច ភូមិអូរគរគីលើ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ឆ្ពោះទៅកាន់ខេត្តតាកែវ ជាបណ្តេះអាសន្ន ដើម្បីរង់ចាំធ្វើការត្រួតពិនិត្យជាក់ស្តែងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ៕ ប៉ែន នួន