ព័ត៌មានទាន់ហេតុការណ៍៖

ក្រុម Impunity KH​​​​ ឈ្នះក្នុងការប្រកួត ជើងឯក MLBB 2019 នៅកម្ពុជា ក្រោមការឧបត្ថម្ភដោយ​​ សែលកាត

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីសែលកាត ប្រកាសថាខ្លួន នឹងនៅតែបន្តការគាំទ្រ ដល់សហគមន៍ហ្គេមចល័ត នៅកម្ពុជា ដោយការឧបត្ថម្ភ ឲ្យអ្នកមានសមត្ថភាព ទៅប្រកួត Mobile Legends: Bang Bang ដំបូងបំផុតលំដាប់ពិភពលោក ២០១៩ ឃើញថានៅក្នុងការប្រកួតដ៏ជក់ចិត្ត នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ដែលប្រារព្ធធ្វើឡើងនៅ ផ្សារទំនើបអ៊ីអន សែនសុខ ក្រុមដែលទទួលជ័យលាភីបានទៅលើ ក្រុម Impunity KH ខណៈដែលលេខ២ បានទៅក្រុម​ Diversity MVP , ចំណែកលេខ៣ បានទៅលើក្រុម Burn Gaming​ និងលេខ៤បានទៅក្រុម Dude។

អ្នកមានសមត្ថភាព នឹងត្រូវធ្វើការជ្រើសរើស ពីក្រុមកំពូលទាំង៤នៅកម្ពុជា ដែលមួយក្នុងចំណោម នោះនឹងក្លាយជា ក្រុមតំណាងជាតិ ដើម្បីទៅប្រកួតនៅ ទីក្រុង កូឡាឡាំពួរ ក្នុងខែវិច្ជិកាខាងមុខនេះ។

ក្រុមទទួលបានជ័យលាភី នឹងទទួលបាន រង្វាន់ចំនួន ៦០០០ដុល្លារ និង ការទិញត្បូងនៅក្នងហ្គេម។

លោក អៀន វ៉ាតសុន នាយកប្រតិបត្តិ ក្រុមហ៊ុនសែលកាត បានថ្លែងថា៖ “ក្រុមរបស់លោករំពឹងថាអ្នកលេង ហ្គេមវ័យក្មេងប្រាកដជាអាចធ្វើបាន។ ការប្រកួតជុំចុងក្រោយ Mobile Legends ដែលពួកយើងធ្វើឡើងសម្រាប់ ដំណើរឆ្ពោះទៅកាន់ស៊ីហ្គេម បានទាក់ទាញអ្នកចូលចិត្ត លេងហ្គេមជាង ២០០០នាក់ ក្នុងមួយថ្ងៃ។ តាមរយៈពេលការបញ្ជូន អ្នកមានសមត្ថភាព តំណាងជាតិ ទៅចូលរួម World Championship នេះផងដែរ ពួកយើងរំពឹងថា នឹងមានអ្នកចូលរួម ក៏ដូចជាអ្នកទស្សនា យ៉ាងច្រើនកុះករ។”

លោកវ៉ាតសុន បានបន្តទៀតថា “សហគមន៏ហ្គេមទូរស័ព្ទចល័ត បានកើនឡើនដល់ ចំណុចមួយ ដែល ធ្វើអោយ ការប្រើប្រាស់ទិន្នន័យចល័ត ក៏កើនឡើងទន្ទឹមគ្នាផងដែរ។ យើងជឿជាក់ថា មានអ្នកលេងហ្គេមប្រមាណ ជាង១.៥លាននាក់ នៅកម្ពុជា ហើយយើង ក៏រំពឹងទុកថា ចំនួននេះនឹងកើនឡើងទ្វេរដង នាពេលអនាគត។“

សម្រាប់អ្នកដែលមិនបាន ចូលរួមទស្សនាការប្រកួត ពួកគេអាចទស្សនាសកម្មភាព Highlightខ្លីៗពីអ្នកមានឥទ្ធិពល លើបណ្តាញសង្គមហ្វេសប៊ុក Cellcard Play ។

លោក ប៊ុនឡេង (Bunleng) និង កញ្ញា មីណា (Mina) នឹងចូលរួមនៅស្តង់សែលកាត ចាប់ពីម៉ោង៣ឡើងទៅ ដើម្បីចែក ជូន Epic Skins និង អាវយឺតរបស់ Cellcard Play រួមជាមួយនឹងរបស់ល្អៗបំផុត ពីMobile Legends។

សែលកាតសង្ឃឹមថា ក្រុមចូលរួមទាំងអស់ ទទួលបានសំណាងល្អ និង ទន្ទឹងរង់ចាំជួបអ្នកឈ្នះ ដើម្បីធ្វើអោយកម្ពុជា មានមោទនភាព កម្មវិធីធំ M1 (វគ្គជម្រុះ) នៅទីក្រុង កូឡាឡាំពួរ ដែលនឹងចាប់ពីថ្ងៃទី ១១ ដល់ ១៤ ខែវិច្ជិកា ឆ្នាំ២០១៩ ។

សូមរំលឹកថា ជើងឯកពិភពលោក នឹងចូលរួមដោយក្រុម MLBB លំដាប់ ចំនួន១៦ ដែលមកពី១៣ប្រទេស ប្រកួតគ្នា ដណ្តើមយករង្វាន់ ទឹកប្រាក់ចំនួន ២៥ម៉ឺនដុល្លារ៕


ចែករំលែក៖