ខេត្តស្វាយរៀង៖ សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកបានចុះអនុវត្តដីកាបង្គាប់ឲ្យឃាត់ខ្លួនស្ត្រីម្នាក់កាលពីវេលាម៉ោង៣ និង៥១នាទីរសៀល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ពាក់ពន្ធ័ នឹងករណីធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ស្ត្រីខាងលើមានឈ្មោះកុយ ណូរ៉ា អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រៃឈើទាល ឃុំប្រសូត ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
ប្រភពបន្តថា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកដឹកនាំដោយលោកវរសេនីយ៍ត្រី កែវ លីដា មេបញ្ជការមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយទាប ចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ២១៩បគ•ចខ/១៩ ចុះថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៩ ហត្ថលេខាដោយលោក សោ ពន្លក ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្វាយរៀងពីបទធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ។
បច្ចុប្បន្ន ជនសង្ស័យត្រូវចោទ សមត្ថកិច្ចបានបញ្ជួនទៅតុលាការខេត្តស្វាយរៀងចាត់ការបប្តតាមច្បាប់ ៕ យឹម សុថាន