ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាសស្តាបុករះរថយន្តជាច្រើនគ្រឿងនៅសណ្ឋាគារវ៉ាសុីនតោន សង្កាត់ជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ៖ រថយន្តម៉ាស្តាមួយគ្រឿងបើកយ៉ាងលឿនជ្រុលទៅបុករថយន្តlexus RX300ដែលបំរុងបត់ចូលទៅក្នុងសណ្ឋាគារបណ្តោលឲ្យរថយន្តlexus RX300ជ្រុលទៅបុកនឹងរថយន្តមួយគ្រឿងទៀត ដែលចតនៅមុខសណ្ឋាគារវ៉ាស៊ីនតោន បណ្តាលឲ្យរងការខូចខាតតែមិនបង្កឲ្យមានអ្នករងរបួសទេ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះកើតឡើងកាលពីវេម៉ោង១០ យប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលេខ6 ខាងមុខសណ្ឋាគារវ៉ាស៊ីនតោន សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាសស្តា ពណ៌ស មួយគ្រឿង មិនមានស្លាកលេខបានធ្វើដំណើរតាមផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងមកជើងយ៉ាងលឿន ខណៈមកដល់កន្លែងកើតហេតុបានជ្រុលចង្កូតទៅបុករថយន្ត LexusRX 300 ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2BA-1972ដែលធ្វើដំណើរ

ស្របទិសគ្នាប្រុងបត់ចូលក្នុងសណ្ឋគារពេញទំហឹងបណ្តោលឲ្យរថយន្ត Lexsu ខ្ទាតទៅបុកនឹងរថយន្តកាម៉ារីបាឡែនមួយគ្រឿងទៀតពាក់ស្លាកលេខ ភ្នំពេញ 2AL825 ដែលចតនៅមុខសណ្នាគារ វ៉ាសុីនតោន ក្នុងហេតុការណ៍គ្រោះថ្នាក់នេះ មិនបង្កឲ្យមានអ្នករងរបួសទេ គ្រាន់តែ ខូចខាតរថយន្តតែប៉ុណ្ណោះ ។

បន្ទាប់ពីកើតហេតុសម្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរខណ្ឌចុះមកដល់កន្លែងកើតហេតុឲ្យភាគីរថយន្តចរចាគ្នាតែចរចាមិនត្រូវ ទើបសម្ថកិច្ចវាស់វែងយករថយន្តទៅរក្សាទុកការិយាល័យចរាចរផ្លូវគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖