ព័ត៌មានទាន់ហេតុការណ៍៖

ត្រៀមកម្លាំងកម្ចាត់ ទណ្ឌិត សម រង្ស៉ី និងបក្ខពួក ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារ និងបង្កអស្ថិរភាពសង្គម

ចែករំលែក៖

ភំ្នពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ ចេញបទបព្ជាាឱយមេបញ្ជាការ មេ បញ្ជាការរង នាយទាហានាយទាហានរង ពលទាហាន កងពល តូចលេខ៧០ ក៏ដូចជាកងទ័ពទាំងអស់ ត្រូវសហការជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ចាត់វិធានការចំពោះទណ្ឌិត សម រង្ស៉ី និងបក្ខពួក ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ។

ការប្រកាសរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងក្នុងឱកាសសម្តេច តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតី ប្រារព្ធខួបអនុស្សាវរីយ៍លើកទី២៥ នៃថ្ងៃបង្កើតកងពលតូចេ៧០ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០ ១៩នេះ ។

សម្តេចពិជ័យសេនាបញ្ជាក់យ៉ាងដូច្នេះថា៖ «ទោះបីយើងមាន មោទភាពចំពោះស្នាដៃ និងសមិទ្ធផលដែលសម្រេចបានមកហើយក៏ដោយ ប៉ុន្តែចលនាឧទ្ទាមរបស់ពួកក្បត់ជាតិ ដឹកនាំដោយទណ្ឌិត សម រង្ស៉ី និងបក្ខពួកដែលមានបរទេសនៅពី ក្រោយខ្នង នៅតែមិនបោះបង់នូវមហិច្ចតាប៉ុនប៉ងបង្កអស្ថិរ ភាពដល់ប្រទេសជាតិ ដូចនេះ នាយទាហាន នាយទាហានរង ពលទាហានកងពលតូចលេខ៧០ នៃកងយោធពលខេមរភូមិន្ទ នៅមានភារកិច្ចជាច្រើនទៀត ដែលត្រូវបំពេញ ដើម្បីធានាភាពសុខសាន្តជូនប្រជាពលរដ្ឋ និងធានាឲ្យបាននូវបរិយាកាសសន្តិសុខល្អប្រសើរ» ។

សម្តេចពិជ័យសេនា ទៀ បាញ់ ក្រើនរំលឹកថា ដើម្បីសម្រេចបាននូវទស្សនទានចក្ខុវិស័យ និងទប់ស្កាត់បញ្ហាប្រឈមនានាខាងលើ មេបញ្ជាការ មេបញ្ជាការរង និងពលទាហាន កងពល តូចលេខ៧០ ត្រូវបន្តបេសកកម្មរបស់ខ្លួនតាមយុទ្ធសាស្រ្តសំខាន់ៗ ដូចខាងក្រោម៖

១៖ ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋា ភិបាលស្របច្បាប់ ការពារសុខសន្តិភាព អធិបតេយ្យភាព បូរ ណភាពទឹកដីឲ្យបានស្ថិតស្ថេរ រឹងមាំជាអមតៈ ។ ត្រូវអនុវត្តភារកិច្ចឲ្យសម្រេចជោគជ័យ តាមផែនការកំណែទម្រង់កងយោ ធពលខេមរភូមិន្ទ កម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រជាតិ ពិសេសបាវចនា២ អភិក្រមទាំង៩ និងអនុសាសន៍ទាំង ១០ចំណុច របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងគោរពឲ្យបានម៉ឺងម៉ាត់ចំពោះច្បាប់ និងបទបញ្ជាទូទៅរបស់កងយោធពលខេមរភូមិន្ទ ។

២៖ ត្រូវយកចិត្តទុកដាក់អភិវឌ្ឍន៍ធនធានមនុស្ស ពង្រឹងសមត្ថភាព លើកកម្ពស់គុណភាពការងារ បណ្តុះបណ្តាលយោធិនបន្ត វេន ការធ្វើទំនើបកម្ម ឧបករណ៍ សម្ភារៈ មធ្យោ បាយ ដើម្បីត្រៀមខ្លួនអនុវត្តរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការ ពារជាតិ អគ្គបញ្ជាការ កងទ័ពជើងគោក ឲ្យមានប្រ សិទ្ធភាពខ្ពស់ ។ ត្រូវជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធការបង្កបង្កើនផល លើកកម្ពស់ជីវភាពរស់នៅរបស់កងទ័ព ចូលរួមសកម្មភាពមនុ ស្សធម៌ កិច្ចការសង្គម និងសង្គ្រោះគ្រោះមហន្ត រាយ ឲ្យកាន់តែប្រសើរឡើងថែមទៀត ។

៣៖ ត្រូវធ្វើការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ អប់រំនយោបាយសតិអារម្មណ៍ ដល់នាយទាហាន នាយទាហានរង និងពលទា ហានជាប់ជាប្រចាំ និងធ្វើកាហ្វឹកហ្វឺន លឹកមេរៀន បណ្តុះ បណ្តាលជំនាញ ទាំងនៅក្នុង-ក្រៅប្រទេស សំដៅពង្រឹងសមត្ថ ភាព សម្រាប់ចូលរួមបំពេញការងារជាមួយក្រសួង ស្ថាប័នពាក់ ព័ន្ធ និងបំពេញបេសកកម្មជាលក្ខណៈអន្តរជាតិប្រកបដោយវិជ្ជាជីវៈ ។

៤៖ ត្រូវយកចិត្តទុកដាក់គ្រប់គ្រង ប្រើប្រាស់ ថែរក្សា ជួសជុលសម្ភារ យោធា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមលក្ខណៈបច្ចេកទេសបានកំណត់ និងត្រូវចាត់តាំងប្រើប្រាស់សម្ភារ ដែលទទួលបានពីរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងបណ្តាប្រទេសជាមិត្ត ឲ្យចំគោលដៅ មានតម្លាភាព ឆ្លើយ តបទៅនឹងភារកិច្ចការពារជាតិ ការពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាជន ។

៥៖ ត្រូវសហការជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ចាត់វិធានការណ៍ឲ្យមានប្រសិទ្ធភាពចំ ពោះទណ្ឌិត សម រង្ស៉ី និងបក្ខពួក ដែលមានផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ តាមរយៈការប្រើប្រាស់ដៃញុះញង់ អុជអាល បំផុស បំផុល និងប្រើឧបាយកលបោកបញ្ឆោតអូសទាញប្រមូ លកម្លាំងប្រជាជនស្លូតត្រង់ និងកម្លាំងប្រដាប់អាវុធរបស់ជាតិ ឲ្យបះបោរតាមរូបភាពជាបដិវត្តន៍ ដោយហឹង្សាក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអំពើវិទ្ធង្សនា និងជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុត ប៉ះពាល់ដល់សន្តិសុខ ជាតិ ៕ សុខដុម


ចែករំលែក៖