ប្រទេសថៃ៖ តារាសំដែងនិងចំរៀងថៃ Pancake ពិតជាជួបរឿងស៊យធំ! ខណៈនាង ត្រូវចោរលួចកាបូប ដោយជនសង្ស័យវាយកញ្ចក់រថយន្តទាញបាត់លិខិតឆ្លងដែន និងឯកសារសំខាន់ៗ មួយចំនួនទៀតប៊ិះមិនបាន មកប្រទេសថៃ ជាស្រុកកំណើតវិញ។
យោងតាមការចុះផ្សាយពីសារព័ត៍មានបានអោយដឹងថា៖ ថ្មីៗនេះ Pancake នាងត្រូវបានការអញ្ជើញឲ្យចូលរួមដើរម៉ូតនៅក្នុងកម្មវិធី « LA Fashion Week 2019 » ដែលធ្វើឡើងនៅក្នុង រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិច ហើយដំណើរ លើកនេះរបស់ Pancake គឺជាការធ្វើការផង និងដើរកម្សាន្តផង។ ប៉ុន្តែអ្វីដែលនឹកស្មានមិន ដល់ គឺក្នុងពេល ដែលជិតត្រលប់មកវិញ ទៅហើយ Pancake បែជាជួបនឹងសំណាង ដ៏អាក្រក់ ដោយនាង បានបាត់លិខិតឆ្លងដែន ប៊ិះតែស៊យមិនបានវិលត្រឡប់មកប្រទេស កំណើតវិញ ខណៈនៅសហរដ្ឋអាមេរិចមានចោរកើតឡើងនៅរដ្ឋកាលីហ្វញ៉ា ។
តាមរយៈភាពអសន្តិសុខនេះ Pancake បានបង្ហោះវីដេអូឃ្លីប រៀបរាប់ពីដំណើរដើមរឿងទាំងអស់ គឺក្រោយត្រលប់មកពីបញ្ចប់ការងារ និងដំណើរកម្សាន្តវិញ ក៏បានប្រទះឃើញ កញ្ចក់រថយន្តរបស់នាងបែក ហើយកាបូបនៅក្នុងឡាន ដែលមានផ្ទុកនូវឯកសារសំខាន់ៗជាច្រើនបានបាត់ រួមទាំងលិខិតឆ្លងដែន ដែលសំខាន់បំផុត ផងដែរ។
នាង Pancake បន្តថា៖ ក្រោយកើតហេតុភ្លាមៗ នាងបានស្នើឱ្យមាន ដំណោះស្រាយ ចំពោះបញ្ហានេះ និងស្នើសុំ រៀបចំឯកសារ ជាថ្មីឲ្យបានលឿនបំផុតដើម្បីមកប្រទេសថៃវិញ។
នាងPancake បន្ថែមថា នេះជាលើកដំបូងហើយដែលនាងជួបបញ្ហាបែបនេះ។ នាងបានផ្ដែផ្ដាំដល់មហាជនទាំងអស់សូមមាន ការប្រុងប្រយ័ត្នឲ្យបានច្រើនមិនថាទៅ ណា មកណានោះទេ មិនត្រូវទុករបស់ របរ សំខាន់ៗនៅក្នុងឡាន ចោលជាដាច់ខាតពោលត្រូវ យកតាមខ្លួន គ្រប់ពេល ជៀសវាងកើតមានករណីដូចជានាង។ សូមអរគុណដល់ទីភ្នាក់ងារទាំងអស់ដែល បានជួយសម្រួល ហើយ ពេលនេះ នាង បាន ត្រលប់មកដល់ប្រទេសថៃវិញ ដោយ សុវត្ថិភាពហើយ។ អ្វីដែក Pancake លើកឡើងក្នុងពេលនេះ នាងសំដៅថា សូម្បីតែនៅ សហរដ្ឋអាមេរិច ក៏មានចោរមកវាយកញ្ចក់ឡានលួចយកកាបូប ឯកសារ និងលិខិតឆ្លងដែរ របស់នាងដែរ ចឹងត្រូវប្រុងប្រយ័ត្នទោះនៅណាក៏ដោយ៕ សុខ ខេមរា