ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលរដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យ២នាក់ ប៉ុនប៉ងលួចមិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ឃាត់ខ្លួន ខណៈដែលពួកគេបានជិះម៉ូតូមួយគ្រឿង ប្រុងធ្វើសកម្មភាពដើរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ក៏ប្រទះជាមួយកម្លាំងល្បាតឃើញបានហៅសួរនាំ និងឆែកឆេរ រកឃើញដែកលួសរឹងកែច្នៃ៣ , ទុយណឺវីស ០១ ដែកកាប់០២, កូនកាំបិតចុងស្រួច១ដើម ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នៅចំណុចតាមផ្លូវ២០០២ ភូមិត្រពាំងឈូក សង្កាត់អូរបែកកញអម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

យោងតាមមន្រ្តីនគរបាលរដ្ឋបាលប៉ុស្តិ៍អូរបែកក្អម ខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យ២នាក់ដែលឃាត់ខ្លួននោះរួមមាន ៖ ១-ឈ្មោះ នួន ចាន់តា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវរថភ្លើង ភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) , ២-ឈ្មោះ ឈឹម លីហួរ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវរថភ្លើង ភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ។ ចំណែកបក្ខពួកម្នាក់ទៀតដែលគេចខ្លួនបាត់នោះឈ្មោះ វិន ។

សម្ភារដកហូតពីជនសង្ស័យរួមមាន៖ ម៉ូតូ០១គ្រឿង ម៉ាក សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ 1HY-7674 និងដែកលួសរឹងកែច្នៃ០៣ , ទុយណឺវីស ០១ ដែកកាប់០២ កូនកាំបិតចុងស្រួច ០១ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ ចន្ទ លីហ្សា


ចែករំលែក៖