ព័ត៌មានទាន់ហេតុការណ៍៖

ឃើញសោជាប់នៅនឹងម៉ូតូលួចជិះយកទៅបាត់បានមួយសន្ទុះសមត្ថកិច្ចចាប់ជាប់

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ឃើញម៉ូតូគេទុកនៅខាងមុខផ្ទះ ដោយមានជាប់សោរនៅនឹងម៉ូតូម៉ូតូផងនោះ ក៏ធ្វើសកម្មភាពលួចជិះទៅបាត់ លុះបានមួយសន្ទុះក្រោយមក សមត្ថកិច្ចនគរបាលស្រុកស្អាង ធ្វើការឃាត់ខ្លួន ។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានឈ្មោះ ធឿន ធា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិកំពង់ពោធិ៍ត្បូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល រីឯជនសង្ស័យឈ្មោះ ខាន់ សាវី ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។ ចំណែកវត្ថុតាងចាប់យកបានមកវិញ ម៉ូតូចំនួន១គ្រឿង ម៉ាកហុងដាឌ្រីម ធុនសេ125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ កណ្ដាល 1P-1761 ។

ប្រភពដដែលបន្ដថា នៅថ្ងៃកើតហេតុហេតុ វេលាម៉ោង១២ និង៣០នាទី ជនរងគ្រោះឈ្មោះ ខាន់ សាវី កំពុងរៀបចំខ្លួនរៀបទៅទិញថ្នាំព្យាបាល ខណៈនោះស្រាប់តែជនសង្ស័យឈ្មោះ ធឿន ធា បានដើរមក ឃើញម៉ូតូជនរងគ្រោះទុកនៅខាងមុខផ្ទះ ដោយមានសោរជាប់នៅនឹងម៉ូតូ ក៏ស្រែកខ្ចីម៉ូតូរបស់ជនរងគ្រោះ ប៉ុន្ដែជនរងគ្រោះប្រកែកថាមិនឲ្យទេ តែជនសង្ស័យនៅតែយក ដោយចាក់សោរជិះចេញយ៉ាងលឿនបាត់ទៅ ភ្លាមនោះជនរងគ្រោះបានស្រែកផ្អើលឆោឡោ រួចទូរសព្ទ័រាយការណ៍មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្រាំងយ៉ូវ ដើម្បីជួយអន្ដរាគមន៍ចាប់ខ្លួន ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ ភ្លាមនោះ កម្លាំងនគរបាលប៉ុស្តិ៍ក្រាំងយ៉ូវ សហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌស្រុកស្អាង ,កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ និងកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលព្រែកគយ បានធ្វើការពួនស្ទាក់ រហូតឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ នៅចំណុចភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។

គួរបញ្ជាក់ថា ជនសង្ស័យខាងលើនេះ ធ្លាប់ជាប់ពន្ធនាគារ១លើ រយះពេលចំនួន៨ខែ ពីបទ គំរាមកំហែងថានឹងសម្លាប់ ប្រព្រឹត្តនៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ៕ ស្អាងជ័យ


ចែករំលែក៖